សាកទាយមើល! រាជិនីសម្រស់អាស៊ី ៥ នេះ តើម្នាក់ណាអាចចូល Top កំពូល MU ខ្លះ?
នៅពេលនេះកម្មវិធី Miss Universe ឆ្នាំ ២០២៣ កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញនៅប្រទេស El Salvador ដើម្បីស្វែងរករាជិនីកំពូលសម្រស់ដើម្បីគ្រងមកុដបន្តពីបវរកញ្ញា USA ដែលជាម្ចាស់មកុដនាឆ្នាំ ២០២២។ នៅក្នុងការប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំលើកទី ៧២ នេះ គេឃើញបណ្ដាបេក្ខភាពមកពីជុំវិញពិភពលោកសុទ្ធតែខ្លាំង និង មានថាមពលខ្លាំងមិនថាទ្វីបអាស៊ី អាហ្វ្រិក ឬ អឺរ៉ុប អាមេរិកនោះទេ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍បេក្ខភាពនៅតំបន់អាស៊ីអាគ្នេយ៍យើងវិញ ហាក់មានការប្រជាប្រិយភាពខ្លាំង ជាពិសេសបវរកញ្ញាមកពីប្រទេស ថៃ កម្ពុជា ឡាវ វៀតណាម និង ហ្វីលីពីន ដោយពេលនេះផ្ទុះការចាប់អារម្មណ៍ពីសំណាក់បរទេស គឺថាពីមួយវគ្គទៅមួយវគ្គមិនដែលធ្វើឱ្យមហាជនក្នុងប្រទេសខកបំណងឡើយ។
ទន្ទឹមនឹងភាពលេចធ្លោទាំងរូបសម្រស់ បទពិសោធ និង ចំណេះដឹងនេះមហាជនបានដាក់ក្តីរំពឹងថា រាជិនីសម្រស់ ៥ ប្រទេសនេះ អាចនឹងចូល Top តែគេពុំដឹងថាបេក្ខភាពប្រទេសមួយណាដែលអាចចូល Top ជ្រៅជាងជាគេទេ ព្រោះពុំទាន់ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដូចនេះប្រិយមិត្តដែលគាំទ្រវិស័យបរកញ្ញាសាកទស្សន៍ទាយទាំងអស់គ្នាមើលថាតើក្នុងចំណោមរាជិនីសម្រស់នៅអាស៊ីអាគ្នេយ៍ ៥ នាក់នេះអ្នកណាអាចមានវាសនាចូល Top កំពូលខ្លះ?
១. Miss Universe Cambodia 2023
២. Miss Universe Thailand 2023
៣. Miss Universe Laos 2023
៤. Miss Universe Vietnam 2023
៥. Miss Universe Philippines