អ្នកម្ដាយកូន ៣ មែន តែ Grace Chan ចាយរាងណាស់ ស្លីមស្រឡូនស្អាតដូចអ្នកនៅលីវ
ប្រិយមិត្តតាមដានវិស័យភាពយន្តហុងកុងច្បាស់ជាបានស្គាល់មកហើយ ក្រុមគ្រួសារតារាសម្ដែងហុងកុង Ke vin Cheng និង Grace Chan ដែលជាគ្រួសារគំរូមួយក្នុងចំណោមគូស្នេហ៍អ្នកសិល្បៈជាច្រើនគូ ដោយបង្ហាញច្បាស់ៗពីសុភមង្គលក្នុងគ្រួសាររបស់ពួកគេ រស់នៅក្រោមដំបូលតែមួយយ៉ាងមានក្តីសុខ ជាមួយនឹងកូនៗទាំង ៣ នាក់។
យ៉ាងណាមិញ ថ្មីៗនេះបណ្តាក្រុមអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងលើរាងស្អាតរបស់តារាស្រី Grace Chan ដែលបានបង្ហោះនៅលើគណនី Instagram មើលទៅនាងមានភាពទាន់សម័យ និង រាងស្លីមយ៉ាងទាក់ទាញ។
ថ្វីដ្បិតថានាងមានវ័យ ៣១ ឆ្នាំ និងមានកូនៗ ៣ នាក់មកហើយក៏ពិតមែន ប៉ុន្តែរាង និង សម្រស់របស់នាង នៅតែថែរក្សាបានយ៉ាងស្អាតផូរផង់ដដែល សក្តិសមបំផុតនឹងតំណែងម្ចាស់មកុដបវរកញ្ញាហុងកុងឆ្នាំ ២០១៣៕