Fan Bingbing ក្តោបឱកាសចូលវិស័យភាពយន្តកូរ៉េ ប៉ះរឿងស្រឡាញ់ភេទដូចគ្នា ថតឈុតស្នេហាស៊ីអារម្មណ៍ខ្លាំង
បន្ទាប់ពីតារាសម្ដែងស្រីចិន Fan Bingbing បានប្រកាសចូលប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មីម្ដងទៀត នៅពេលនេះ នាងបានបង្ហាញខ្លួនដើរជាតួសម្ដែងក្នុងភាពយន្តកូរ៉េដ៏ល្បីមានចំណងជើងថា «Green Night» កំពុងធ្វើឱ្យក្រុមអ្នកគាំទ្រអាស៊ីរបស់នាងមានការរំភើបចិត្តជាខ្លាំង។
អាចនិយាយបានថា ភាពយន្តកូរ៉េមួយនេះគឺជាឱកាសថ្មីដែលអាចឱ្យតារាសម្ដែងស្រីចិនរូបនេះស្តារប្រជាប្រិយភាពរបស់នាងត្រឡប់មកវិញ ក្រោយពីនាងបានផុងខ្លួនក្នុងរឿងអាស្រូវគេចពន្ធប្រាក់ចំណូលក្នុងប្រទេសចិន រហូតបាត់មុខពីសិល្បៈអស់ច្រើនឆ្នាំ។
យ៉ាងណាមិញ ក្នុងឈុតឆាកក្នុងរឿង «Green Night» ដែល Fan Bingbing បានចាប់ដៃគូសម្ដែងជាមួយនឹងតារាសម្ដែងកូរ៉េ Lee Joo Young គឺមានឈុតឆាកស្នេហាជាច្រើន (ស្រឡាញ់ភេទដូចគ្នា) ក្នុងនោះក៏មានឈុតឆាកស្នេហាក្តៅរាលរោល ដែលធ្វើឱ្យអ្នកទស្សនាលាន់មាត់ពីការសម្ដែងរបស់ Fan Bingbing ផងដែរ៕