ស្ងាត់ៗ យូរី ចាយលុយញើសឈាមរាប់ម៉ឺនដុល្លារ ទិញឡានថ្មីសន្លាងមួយគ្រឿងជិះលេង
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សេន យូរី បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈម្នាក់ដែលមានជីវិតជោគជ័យមិនធម្មតាដែរ ទាំងវិស័យសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ព្រោះពេលនេះឃើញថានាងរស់នៅក្នុងជីវិតមួយយ៉ាងហាយសូរ និង រីករាយជាមួយភាពនៅលីវរបស់ខ្លួន។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយជីវិតឯកជនរបស់នាង និង អបអរខ្លាំង ខណៈស្ងាត់ៗបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បង្ហាញរូបភាពស្វាគមន៍សមាជិកថ្មី ដែលតារាចម្រៀងស្រីរូបនេះ ទើបចាយជីវិតហាយសូរទិញឡានស៊េរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាងម៉ាក Ford ពណ៌សររលើបរលោងជាកាដូសម្រាប់ខ្លួនឯងនៃចុងឆ្នាំ ២០២៣ នេះ។ ក្នុងនោះដែរ កញ្ញា យូរី បានភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «Welcome សម៉ាជិកថ្មី ជូនពរខ្លួនឯង ជោគជយ័គ្រប់កិច្ចការងារ ណា៎»។
ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្ររបស់ សេន យូរី ក៏បានធ្វើការអបអរសាទរចំពោះភាពជោគជ័យ និង ការទទួលបានសមាជិកថ្មីនេះ ព្រមទាំងធ្វើការជូនពរឱ្យនាងកាន់តែរកស៊ីមានបាន កាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួនផងដែរ៕