វ៉ាវ! ខ្សែចង្កេះរបស់ ជី ដេវីត ពាក់ច្រៀងលើឆាកប្រគំតន្រ្តីថ្ងៃមុន ដាំពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ
នៅរាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ កំពូលតារាចម្រៀងរ៉េបលោក ជី ដេវីត បានរៀបចំធ្វើការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ «Sting Musicverse Festival» រៀបចំឡើងនៅទីធ្លា OCIC រាជធានីភ្នំពេញ ដែលមហាជនអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករប្រមាណជិត ២ ម៉ឺននាក់។
ក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតធំប្រចាំឆ្នាំរបស់តារាចម្រៀងរ៉េប ជី ដេវីត នេះដែរ ក៏បានឃើញលោកធ្វើការអញ្ជើញតារាកិត្តិយសខ្មែរប៉ុន្មានរូប និង កំពូល Dj ល្បីឈ្មោះមកពីកូរ៉េ គឺ DJ Soda ចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីនេះដែរ។
លើសពីនេះ គេសង្កេតឃើញថាទិដ្ឋភាពរៀបចំនៃការប្រគំតន្ត្រី «Sting Musicverse Festival» នេះ ទាំងឆាក ទាំងកន្លែងប្រគំតន្រ្តីយ៉ាងប្រណីតទាក់ទាញខ្លាំង។ ជាពិសេស ក្រឡេកមើលការរៀបចំ ក៏ដូចជាតុបតែងខ្លួនរបស់ ជី ដេវីត បង្ហាញខ្លួនលើឆាកប្រគំតន្រ្តីដ៏អស្ចារ្យនេះដែរ ពិតជាស្រស់សង្ហាខ្លាំងជាមួយឈុតសម្លៀកបំពាក់ និង គ្រឿងអលង្ការស្អាតៗ ប្រ៊េនៗ គ្រប់ឈុតគ្រប់ម៉ូតនោះ។
យ៉ាងណាមិញ បើចាប់អារម្មណ៍ទៅលើខ្សែចង្កេះរបស់តារាចម្រៀងរ៉េបរូបនេះ ដែលបានពាក់លើឆាកប្រគំតន្រ្តីនោះ ជាខ្សែពេជ្ររំលេចគ្រាប់ធំៗចម្រុះពណ៌ស្អាត បើពិនិត្យលើតម្លៃក្នុងហាងពេជ្រ សេង ចិន្តា បានឱ្យដឹងថាខ្សែចង្កេះនេះមានតម្លៃរហូតដល់ទៅ ១៤៥០០ ដុល្លារឯណោះ៕