មិនដែលបង្ហាញ ដល់ថ្ងៃការ Kim ស្រីស្អាត Diana បង្ហាញមុសង្សារ ម្នាក់ៗស្រឡាំងកាំង ព្រោះសង្ហាខ្លាំង
Diana Flipo ជាតារាស្រីម្នាក់ដែលមិនត្រឹមតែស្រស់ស្អាត មានទេពកោសល្យសិល្បៈនោះទេ តែនាងក៏ជាតារាស្រីដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងមើលមិនហ៊ានដាក់ភ្នែកឡើយ ព្រោះម្នាក់ៗហាក់ចង់ឃើញម្ចាស់បេះដូងរបស់នាងណាស់ ពោលគឺមកទល់ពេលនេះហើយ Diana Flipo មិនដែលបង្ហើបទេថានាងមានសង្សារ។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតនោះ ទន្ទឹមនឹងមហាជនកំពុងតែចង់ដឹង ស្រាប់តែកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលជាថ្ងៃមង្គលរបស់ Mark និង Kimberly គេឃើញ Diana បានដឹកដៃបុរសរូបសង្ហាម្នាក់មកជាមួយដែលមហាជនសង្ស័យព្រាតថាជាម្ចាស់បេះដូងរបស់នាង។
ជាក់ស្តែង សូម្បីតែអ្នកជំនិតរបស់ Diana ក៏បានយករូបរបស់ Diana និង បុរសរូបនោះមកបង្ហោះក្នុងគណនី Story របស់គេដែរ ព្រមទាំងភ្ជាប់ជាមួយខេបសិនធ្វើឱ្យមហាជនអស់មន្ទឹលថា ៖ «កូនស្រីទើបបង្ហាញមុខគូស្នេហ៍ ម្តាយឯណេះស្ទើរស្រឡាំងកាំង»៕