Lisa សមាកជិក BlackPink សរសេរសារផ្ញើតាមឪពុកមកកាន់ក្មេងៗនៅអង្គការ PSE និង អ្នកគាំទ្រកម្ពុជា អានហើយរំភើបចិត្ត
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយតារាចម្រៀង និង រ៉េបសញ្ជាតិថៃ Lalisa Manobal ជាសមាកជិកម្នាក់ក្នុងក្រុម BlackPink ដែលមានអ្នកគ្រាំទ្រពីបណ្ដាលប្រទេសជាច្រើនសឹងតែជុំវិញពិភពលោកទៅហើយ ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ផេកផ្លូវការរបស់អង្កការ PSE នៃកម្ពុជា បានបង្ហោះសារមួយដោយបានបញ្ជាក់ថា ៖ «កញ្ញា Lalisa Manobal (BLACKPINK) បានផ្ញើមកកាន់កូនៗក្នុងអង្គការ ប៉េ អេស អឺ និង អ្នកគាំទ្ររបស់កញ្ញាក្នុងប្រទេសកម្ពុជាទាំងអស់»។
សារមួយនេះដែរ Lisa បានផ្ញើមកតាមរយៈឱពុករបស់នាងផ្ទាល់ គឺលោក Marco Bruschweiler ដែលជាចុងភៅមួយរូបដ៏ល្បីឈ្មោះ។ ក្នុងនោះផងដែរ លោក Marco ក៏បានចម្អិនម្ហូបដល់កុមារជាច្រើន ខណៈពេលដែលលោកបានមកចូលរួមបដិសណ្ឋាកិច្ច និង ទេសចរណ៍ក្នុងដំណើរទស្សនកិច្ចមកកាន់សហគមន៍។
ចង់ដឹងថា Lisa បានផ្ញើជូនដល់ក្មេងៗនៅអង្កការ PSE និង អ្នកគាំទ្រនៅកម្ពុជាយ៉ាងដូចម្តេចខ្លះ តស់! មកអានខ្លឹមសារខាងក្រោមទាំងអស់គ្នា ៖