អាចទេ Bow ក្លាយជាកូនក្រមុំបន្ទាប់ ក្រោយចាប់បានបាច់ផ្កាក្នុងថ្ងៃមង្គល Mark និង Kim
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាសម្ដែងប្រុសស្រីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង ស្រីស្រស់ Kimberley បានកាន់ដៃគ្នាចូលរោងការជាលើកទី ២ ហើយក្រោយពីរៀបការលើកទីមួយបានរយៈពេល ២ ខែប្រទេសអ៊ីតាលី។
ជាមួយនឹងមង្គលការលើកទី ២ នៅក្នុងទឹកដីកំណើតនេះគេឃើញថាតារាសម្ដែងប្រុស Mark និង ស្រីស្រស់ Kimberley បានរៀបចំយ៉ាងធំគគ្រឹកគគ្រេង ដោយបានតុបតែងរោងជ័យដោយផ្កាកុលាបសតំណាងឱ្យសេចក្តីស្រឡាញ់ដ៏ស្មោះសរស្រស់រាប់ម៉ឺនទងតាំងពីមុខរោងដល់ខាងក្នុងរោង ហើយសូម្បីតែឈុតសម្លៀកបំពាក់កូនកំលោះក្រមុំក៏ប្រណីត និង ស៊ីវីល័យមិនធម្មតាដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងមង្គលការយ៉ាងអធិអធមនោះ គេក៏ឃើញមានកំពូលតារាសម្ដែង តារាចម្រៀងថៃល្បីៗចូលជារួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតារាសម្ដែងស្រី Bow Benjawan ជាអ្នកចាប់បានបាច់ផ្កាពីកូនកំលោះកូនក្រមុំ ដែលនេះបានធ្វើឱ្យមហាជនទន្ទឹងរង់ចាំមើលដំណឹងល្អផងដែរ៕