សិល្បៈកាន់តែមានទីផ្សារ ណាន ណាន កូនស្រី ស្រីអ៊ីន សម្រេចក្ដីស្រមៃទិញរថយន្តទំនើបយ៉ាងថ្មីសន្លាង
និយាយពីតារាពន្លកថ្មី ង៉ា ស្រីណាន ដែលជាកូនស្រីបណ្ដូលចិត្តរបស់តារាកំប្លែងល្បីឈ្មោះ ស្រីអ៊ីត បច្ចុប្បន្នកំពុងតែប្រឡូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង ដោយកាលពីពេលកន្លងទៅនាងបានចូលរួមកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក X Factor Cambodia ហើយពេលនេះ ស្រីណាន ក៏ជាបេក្ខភាពក្នុងកម្មវិធីប្រកួតស្រស់ Miss Teen International Cambodia 2023 ផងដែរ។
មិនត្រឹមតែមានទេពកោសល្យច្រៀងពីរោះក្លាយជាបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងនេះទេ ង៉ា ស្រីណាន ក៏មានរូបរាងស្រស់ស្អាតតូចច្រឡឹង សាច់ឈាមសភ្លឺថ្លា ចំណែករូបសម្ផស្សក៏បានទៅទៀត ពោលគឺកាត់ទៅរកម្ដាយគឺតារាកំប្លែង ស្រីអ៊ីត មិនខុសនោះទេ។
ដោយឡែក ស្របពេលប្រឡូកសិល្បៈកាន់តែមានប្រជាប្រិយភាព និង សន្ទុះទីផ្សារខ្លាំង ស្រីណាន បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើជីវិតឯកជនរបស់នាង ដែលថ្មីៗនេះ នាងបានសម្រេចក្ដីស្រមៃបង្ហាញរថយន្តទំនើបដ៏ថ្មីសន្លាងរាប់ម៉ឺនដុល្លារជាញើសឈាមរបស់ខ្លួន ដោយត្រូវអ្នកម្ដាយគឺអ្នកនាងស្រីអ៊ីត បានទិញ Surprise នាងយ៉ាងរំភើបផងដែរ។
ក្នុងនោះ ស្រី ណាន បានសរសេររៀបរាប់ថា ៖ «បំណងប្រាថ្នារបស់ខ្ញុំក្លាយជាការពិត ស្រីស បោះណាន ណាន អរគុណម៉ាក់ៗ ពុកម៉ែបងប្អូនអ៊ុំពូមីងតែងតែគាំទ្រលើកទឹកចិត្ត ណាន ខ្ញុំនឹងខំប្រឹងតស៊ូបន្តទៀត!! ជំហានទី 2 បានហើយ! ជំហាន ទី 3 វីឡា មាន video ម៉ាក់ៗធើ្វសុី»៕