ចំរើន សុភ័ក្រ្ត ឆ្លើយមួយម៉ាត់យ៉ាងខ្លី ពេលគេសួររឿងរៀបការរួចភ្លាមខំតែកើបលុយ មិនព្រមសម្រាកខ្លះ
កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រីរូបស្រស់ ចំរើន សុភ័ក្រ្ត បានកាន់ដៃគូស្នេហ៍បណ្ដូលចិត្ត ប្ដូរឈ្មោះពីគូដណ្ដឹងក្លាយជាប្ដីប្រពន្ធពេញលេញតាមប្រពៃណីរួចរាល់ហើយ ដោយអ្នកទាំងពីរបានរៀបចំពិធីមង្គលការយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមជូនពរយ៉ាងច្រើនកុះករ។
រឿងដែលភ្ញាក់ផ្អើល បន្ទាប់ពីសាងឈ្មោះរួមរស់ជាគូស្វាមីភរិយាបានត្រឹមតែ ២ ថ្ងៃ ចំរើន សុភ័ក្រ្គ និង ស្វាមី ហាក់មិនបានបង្ហើបគម្រោងចង់នាំគ្នាទៅក្រេបទឹកឃ្មុំ សាងពេលវេលារ៉ូមែនទិកនៅសមុទ្រ ឬលើកោះស្រស់ស្អាត ដើម្បីបន្ថែមរសជាតិស្នេហ៍ឱ្យកាន់តែផ្អែមល្ហែមទេ បែរជាប្រញាប់ប្រញាល់ត្រឡប់មកកើបលុយ ទទួលច្រៀងក្នុងកម្មវិធីនេះ កម្មវិធីនោះមិនព្រមឆ្លៀតឱកាសសម្រាកលម្ហែសោះ ធ្វើឱ្យមិត្តភក្ដិ ក៏ដូចជារៀមច្បងក្នុងក្រៅចង្កោមសិល្បៈ ចំអន់នាងលេងព្រាត ចំណែកឯមហាជនក៏នាំគ្នាសួរនាំក្រោមការផុសរបស់នាងជាច្រើនដែរ។
ម្បីស្រាយចម្ងល់របស់មហាជន បន្ទាប់ពីមានការខំមិនសួរនាំច្រើនពាក់ព័ន្ធនឹងប្រធានបទមួយនេះ ចំរើន សុភ័ក្រ្ត បានឆ្លើយតបទៅវិញយ៉ាងខ្លីថា ៖ «គេនិយាយគ្រប់គ្នាថា ហើយការហើយអត់សម្រាកខ្លះទេហី? ចម្លើយឆ្លើយថា សម្រាកអត់បានទេ គ្រប់យ៉ាងគឺដោយសារតែលុយ»៕