ទោះធ្លាប់មើលមុខគ្នាមិនចំ តែ Mint នៅតែបង្ហាញវត្តមានក្នុងថ្ងៃមង្គលការ Mark និង Kim យ៉ាងរីករាយ
ថ្ងៃមង្គលការទី ២ របស់កំពូលតារាប្រុសស្រី Mark Prin និង Kimberly ដែលអ្នកគាំទ្រទន្ទឹងរង់ចាំនោះបានឈានមកដល់ហើយកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយមានការរៀបចំឡើងមិនចាញ់លើកទី ១ ដែលរៀបចំឡើងនៅប្រទេសអ៊ីតាលីប៉ុន្មានទេឡើយ។
សម្រាប់ពិធីមង្គលការនាយប់នោះដែរ ឃើញថាមានការរៀបចំឡើងស័ក្តិសមទៅនឹងឋានៈកំពូលតារាតែម្តង។ ចំណែកភ្ញៀវកត្តិយសវិញស្ទើរតែគ្មានអ្នកសិល្បៈណាម្នាក់ឡើយបាត់មុខនោះ។ ជាក់ស្តែង ក្នុងនោះ សូម្បីតែតាតារាស្រី Mint Chalida ដែលធ្លាប់មើលមុខមិនចំជាមួយ Mark Prin ជាអតីតសង្សារនោះក៏បានអញ្ជើញមកចូលរួមដែរ។
អ្វីដែលពិសេស រូបភាពជុំគ្នារវាង Mint Chalida និង កូនកំលោះ កូនក្រមុំមួយសន្លឹកនេះ ពិតធ្វើឱ្យមហាជនឃើញហើយញញឹមបិទមាត់មិនជិតឡើយ ព្រោះវាហាក់បង្ហាញថារឿងកន្លងមកគ្រាន់តែជាអតីតកាល តែបច្ចុប្បន្នអ្នកទាំង ៣ មើលមុខគ្នាចំ និង រាប់អានគ្នាធម្មតា៕