ផ្ទុះការចាប់អារម្មណ៍ សម្រស់ពេលដោះអាវរបស់បេក្ខភាពប្រកួតកម្មវិធី Mister Friendship Cambodia ម្នាក់ៗសង្ហាៗណាស់
ទើបតែប្រកាសបើកកម្មវិធីថ្ងៃមុន ឥឡូវនេះកម្មវិធី Mister Friendship Cambodia បានចាប់ផ្តើមដំណើរការជាបណ្តើរៗ ដោយឈានដល់វគ្គជួបសម្ភាសផ្ទាល់ជាមួយគណៈកម្មការលើកដំបូងបន្ទាប់ពីឆ្លងកាត់ការជម្រុះតាមរយៈរូបថត និង ជម្រុះអនឡាញរួចមក។
សម្រាប់ការបង្ហាញខ្លួន ឃើញថាកម្មវិធីជ្រើសរើសបានបេក្ខភាពប្រមាណ ១៩ នាក់ ក្នុងនោះសុទ្ធសឹងតែមានរូបរាងសង្ហា ជាពិសេសមហាជនចាប់អារម្មណ៍ខ្លាំងនៅពេលបេក្ខភាពបានដើរបង្ហាញរាងជាមួយឈុតខោក្នុង ដោយម្នាក់ៗសុទ្ធតែមានរាងស្អាត សាច់ដុំទាក់ទាញ លាយឡំនឹងស្នាមញញឹមពោរពេញដោយមន្តស្នេហ៍។ ចង់ដឹងថាបេក្ខភាពទាំង ១៩ រូបសង្ហាកម្រិតណា សូមទស្សនាដូចខាងក្រោម ៖