ល្អគ្មានទាស់! កូន អាន តែងខ្លួនជាព្រះនាងជ័យរាជទេវី បង្ហាញឱ្យឃើញពីកំពូលស្ត្រីកម្ពុជា
ជារឿយៗហាជនតែងឃើញតារាសម្ដែងស្រី សុគា គីមលាង ដែលមានឈ្មោះសិល្បៈហៅថា កូន អាន ឧស្សាហ៍បង្ហាញការតុបតែងខ្លួនបែបបុរាណ ជាពិសេសទម្រង់របាំខ្មែរគ្រប់ទម្រង់មិនថាតួនាយរង ឬក៏នាងនោះទេ។ តារាសម្ដែងស្រី កូន អាន ជាតារាសម្ដែងម្នាក់ដែលមានទឹកចិត្តស្រឡាញ់វប្បធម៌បុរាណខ្មែរ រាល់ថ្ងៃកម្មវិធីបុណ្យជាតិខ្មែរនីមួយៗស្រីស្រស់រូបនេះតែងតែតុបតែងខ្លួនបែបបុរាណមករហូត។
តួយ៉ាង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃបុណ្យឯករាជ្យជាតិ គេឃើញថាស្រីស្រស់កូន អាន បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាត ដោយបានតុបតែងខ្លួនជាព្រះនាងជ័យរាជទេវីអគ្គមហេសីទី ១ របស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលជាព្រះមហាវីរក្សត្រសម័យមហានគរដ៏រុងរឿង។
ទន្ទឹមនឹងការតែងខ្លួនជាព្រះនាងជ័យរាជទេវីនោះហើយ តារាសម្ដែងស្រីរូបនេះក៏បានបង្ហាញនូវក្បាច់រាំដ៏ទន់ល្វត់ល្វន់ផងដែរ រហូតនាំឱ្យមហាជមផ្ទុះការសរសើរជាខ្លាំង ជាពិសេសរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងក្នុងទម្រង់បែបបុរាណ៕