មិនធម្មតា! ទម្លាយអាជីពការងារអនាគតស្វាមីថៅកែពេជ្រ ទ្រី ដាណា ដែលធ្វើបច្ចុប្បន្ន គឺជាអ្នកបម្រើការងារលើយន្តហោះ
នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចាប់អារម្មណ៍មួយ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកតារាសម្តែង ឆឹម សក្កដា បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយអ្នកនាង ពេជ្រ សោភា បង្ហាញពីការចូលរួមក្នុងកម្មវិធីចូលចែចូវភ្ជាប់ពាក្យមួយ ដែលកម្មវិធីនោះត្រូវបានមើលឃើញថាជារបស់អ្នកជំនួញអនឡាញ និង លក់ពេជ្រដ៏ល្បីគឺអ្នកស្រី ទ្រី ដាណា។
ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹកនោះ តារាសម្តែង ឆឹម សក្កដា មិនបាននិយាយរៀបរាប់ច្រើនឡើយ ដោយគ្រាន់តែភ្ជាប់នឹងពាក្យខ្លី តែមានអត្ថន័យអបអរសាទរថា ៖ «Congratulations ទ្រី ដាណា Dana Try»។
ជាការពិតណាស់ ពិធីភ្ជាប់ពាក្យរបស់អ្នកជំនួញអនឡាញដ៏ល្បីនៅកម្ពុជានេះ បានបង្កភាពភ្ញាក់ផ្អើលមិនតិចទេដល់បណ្ដាអ្នកគាំទ្រ និង សាធរណជន ហើយអ្វីដែលមហាជនចាប់អារម្មណ៍ទៀតនោះ គឺគូដណ្ដឹងរបស់អ្នកស្រី ទ្រី ដាណា ដោយរូបគេគឺជាកំលោះសង្ហា នៅវ័យក្មេង សាច់ដុំមាំ និង ត្រូវបានគេស្គាល់ថាជាតារា Tiktok ដ៏ល្បីម្នាក់ឈ្មោះ រស់ រាជ្ជសាល។
បើងាកមកមើលពីអាជីពការងាររបស់កំលោះសង្ហា រស់ រាជ្ជសាល វិញ មិនត្រឹមតែជាតារា Tiktok តារាម៉ូដែលល្បីនោះទេ លោកក៏ជាអ្នករកស៊ីម្នាក់ ហើយក៏ជាគ្រូបង្ហាត់កីឡាដ៏ជំនាញទៀតផង។ លើសពីនេះទៀតនោះ គឺលោកក៏ត្រូវបានគេដឹងថាជាអ្នកធ្វើការងារលើយន្តហោះ (Cabin Crew) ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍មួយក្នុងក្រុងភ្នំពេញ៕