តារាប្រុសសង្ហា ៥ រូបនេះ ធ្លាប់បែកធ្លាយប្រវត្តមានរឿងអាស្រូវស្នេហារសេមរសាមនឹងភេទទី ៣
មហាជនពិតជាបានយល់ច្បាស់ហើយថា ពាក្យថាស្នេហាមិនមែនសំដៅទៅលើតែមនុស្សប្រុស និង ស្រីទេ តែគេសង្កេតឃើញថាស្នេហាអាចកើតឡើងបានគ្រប់ភេទមិនថា ស្រីប្រុស ប្រុសប្រុស ឬ ស្រីស្រី នោះទេ វាអាចកើតឡើងបានដូចគ្នា ហើយអ្វីដែលកើតនោះគេអាចចាត់ទុកវាជានិស្ស័យក៏ថាបាន ។ ក្នុងនោះក៏មានតារាប្រុសល្បីថៃ ៥ រូប ដែលធ្លាប់ធ្លាយដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយភេទទី ៣ ឬ ហៅថា LGTB នោះ ៖
១. តារាប្រុសលោក Art Phasut
តារាប្រុស Art Phasut ជាតារាសម្តែងជួរមុខដ៏ល្បីក្នុងឧស្សាហកម្មភាពយន្តរបស់ថៃម្នាក់ តែមិនគួរឱ្យជឿថាតារាប្រុសរូបនេះធ្លាប់មានភេទទី ៣ ម្នាក់ បានបង្ហោះថាតារាប្រុសរូបនេះធ្លាប់សុំឡើងខុនដូជាមួយ រហូតធ្វើឱ្យរឿងរ៉ាវមួយនេះផ្ទុះឡើងមួយរយៈធំ ប៉ុន្តែចុងក្រោយតារាប្រុសរូបនេះក៏បានចេញមុខបកស្រាយថាមិនអាចទៅរួចនោះទេដែលថាលោកមានទំនាក់ទំនងជាមួយភេទទី ៣ ព្រោះលោកស្រឡាញ់មនុស្សស្រី ។
២. តារាប្រុសលោក Boy Pakorn
តារាប្រុសរូបសង្ហាលោក Boy Pakorn ក៏ធ្លាប់ធ្លាយព័ត៌មានថាមានទំនាក់ទំនងជាភេទទី ៣ រហូតទៅដល់ ២ នាក់ឯណោះ Ammy និង Nidia តែចុងក្រោយតារាប្រុសរូបនេះក៏បានចេញមុខមកធ្វើសន្និសីទកាសែតដើម្បីកុំឱ្យអ្នកគាំទ្រមានការយល់ច្រឡំ ដោយរឿងទាំងនោះលោកក៏មិនបានដឹង ហើយវាក៏មិនពិតនោះដែរ ។
៣. តារាប្រុសលោក Great Warintorn
តារាប្រុសរូបនេះក៏ធ្លាប់ធ្លាយដំណឹងថា ធ្លាប់សាងទំនាក់ទំនងស្នេហាជាមួយនឹងភេទទី ៣ រហូតធ្វើឱមានព័ត៌មានកើតឡើង ។ ស្របគ្នានោះ លោកបញ្ជាក់ថា វាមិនមែនជាការពិតនោះទេដែលថាលោកមានទំនាក់ទំនងជាមួយភេទទី ៣ តែបើភេទទី ៣ ចាប់អារម្មណ៍ឱ្យភ្នែកលោកគឺមាន ពេលដែលលោកទៅលេងវាយកូនហ្គោល តែសុំបញ្ជាក់ថាលោកស្រឡាញ់តែស្រីប៉ុណ្ណោះ ។
៤.តារាប្រុសលោក Toey Pongsakorn
តារាប្រុសលោក Toey Pongsakorn ធ្លាប់មានព័ត៌មានថា ឃើញលោក និង ភេទទី ៣ ម្នាក់ បានដឹកដៃគ្នាទៅមើលកុននៅហាងល្បីមួយកន្លែងក្នុងប្រទេសថៃ តែចុងក្រោយតារាប្រុសរូបនេះក៏ចេញមុខបដិសេធថា លោកសឹងតែមិនមានពេលវេលាណាត់ជាមួយមិត្តភក្តិផង តើលោកមានពេលឯណាទៅណាត់គេនោះ ។
៥.តារាប្រុសលោក Pope
តារាប្រុសរូបនេះក៏បានផុងខ្លួនក្នុងរឿងអាស្រូវមានទំនាក់ទំនងជាមួយនឹងភេទទី ៣ ដែរ ប៉ុន្តែបន្ទាប់ពីមានព័ត៌មានបែកធ្លាយ ស្រាប់តែតារាលោក Pope ចេញមុខផ្តាំទៅអ្នកដែលនិយាយពីលោកនោះថា ពេលខ្លះកាលដែលអ្នកចង់បានប្រយោជន៍ពេក អ្នកហ៊ាននិយាយអ្វីដែលមិនពិត ពេលខ្លះវាអាចមានបាប ៕