ផ្អើលអ្នកគាំទ្រ! អ្នកជំនួញអនឡាញល្បី ទ្រី ដាណា ភ្ជាប់ពាក្យហើយជាមួយកំលោះសង្ហាតារា Tiktok មិនមែនជា សេង មង្គល ទេ
នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចាប់អារម្មណ៍មួយ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកតារាសម្តែង ឆឹម សក្កដា បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយអ្នកនាង ពេជ្រ សោភា បង្ហាញពីការចូលរួមក្នុងកម្មវិធីចូលចែូលភ្ជាប់ពាក្យមួយ ដែលកម្មវិធីនោះត្រូវបានមើលឃើញថាជារបស់អ្នកជំនួញអនឡាញ និង លក់ពេជ្រដ៏ល្បីគឺអ្នកស្រី ទ្រី ដាណា។
ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹកនោះ តារាសម្តែង ឆឹម សក្កដា មិនបាននិយាយរៀបរាប់ច្រើនឡើយ ដោយគ្រាន់តែភ្ជាប់នឹងពាក្យខ្លីតែមានអត្ថន័យថា ៖ «Congratulations ទ្រី ដាណា Dana Try»។
ជាការពិតណាស់ ពិធីភ្ជាប់ពាក្យរបស់អ្នកជំនួញអនឡាញដ៏ល្បីនៅកម្ពុជានេះ បានបង្កភាពភ្ញាក់ផ្អើលមិនតិចទេដល់បណ្ដាអ្នកគាំទ្រ និង សាធរណជន ហើយអ្វីដែលមហាជនចាប់អារម្មណ៍ទៀតនោះគឺគូដណ្ដឹងរបស់អ្នកស្រី ទ្រី ដាណា ដោយរូបគេគឺជាកំលោះសង្ហា នៅវ័យក្មេង សាច់ដុំមាំ និង ត្រូវបានគេស្គាល់ថាជាតារា Tiktok ដ៏ល្បីម្នាក់ឈ្មោះ រស់ រាជ្ជសាល ផងដែរ៕