ស្គាល់តែឈ្មោះក្នុងសិល្បៈ តាមពិតពិធីការិនីល្បីក្នុងប៉ុស្តិ៍បាយ័ន ២ រូបនេះ មានឈ្មោះពិតពីកំណើតពីរោះខ្លាំងណាស់
ជាការពិតណាស់ នៅក្នុងរង្វង់សិល្បៈមានតារាប្រុសស្រីជាច្រើនរូបមកហើយ ដែលបានប្តូរឈ្មោះបន្ទាប់ពីបោះជំហានចូលក្នុងវិថីមួយនេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានប្តូរឈ្មោះភ្លាមៗមុននឹងបោះជំហានចាប់អាជីពសិល្បៈ ហើយក៏មានខ្លះទៀតបានប្រើប្រាស់ឈ្មោះកំណើតមួយរយៈពេល ទើបប្តូរនៅពេលក្រោយ ដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។ តួយ៉ាងងាកទៅកាន់ពីធីការិនីរួមទ្រនំ ២ រូប គឺអ្នកនាង កែវ នីសា និង កញ្ញា ហេង កែវនីតា ក៏ត្រូវបានមហាជនដឹងថា តារាស្រីទាំង ២ បច្ចុប្បន្នបានប្រើប្រាស់ឈ្មោះថ្មីខុសពីឈ្មោះកំណើត។
១. អ្នកនាង កែវ នីសា
អ្នកនាង កែវ នីសា ចាប់ផ្តើមមានឈ្មោះល្បីល្បាញ ដោយមានឈ្មោះជាតារាសម្តែងរហូតបោះជំហានក្លាយជាពិធីការិនីល្បីឈ្មោះ។ អ្នកនាង កែវ នីសា មានឈ្មោះពិតថា វង្ស សុផាវណ្ណ។
២. កញ្ញា ហេង កែវនីតា
ជាការពិត កញ្ញា ហេង កែវនីតា បានបោះជំហានចូលវិថីសិល្បៈដំបូងដោយមានឈ្មោះដើមថា ហេង ផាន់ណា តែមិនយូរប៉ុន្មានពិធីការិនីរូបនេះក៏បានប្តូរឈ្មោះទៅជា ហេង កែវនីតា វិញ៕