ឃើញរូបថត Pre-Wedding ប្អូនស្អាតខ្លាំងពេក Sandara Park ទ្រាំមិនបានលាន់មាត់បែបនេះភ្លែត
ថ្មីៗនេះ បើតាមការចុះផ្សាយរបស់ Mydaily បាននិយាយអំពីរូបថត Pre-Wedding របស់តារាចម្រៀងប្រុស Thunder អតីតសមាជិកក្រុមចម្រៀង MBLAQ និង Mimi អតីតសមាជិកក្រុម gugudan ដែលអ្នកទាំងពីរ ទើបតែបានបង្ហោះរូបថតអាពាហ៍ពិពាហ៍បង្ហាញជាសាធារណៈ ត្រៀមរៀបការក្នុងឆ្នាំ ២០២៤ ប្រៀបដូចជារាជបុត្រ និង ព្រះនាង ក្នុងរឿងនិទាន នៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់ពួកគេ ។
បន្ទាប់ពីរូបថត Pre-Wedding របស់ Thunder និង Mimi ត្រូវបានក្រុមអ្នកគាំទ្របានចែករំលែកយ៉ាងច្រើនកុះករនៅលើបណ្តាញសង្គម ក្នុងនោះដែរ ក៏បានឃើញវត្តមានបងស្រី Thunder គឺតារាចម្រៀងស្រី Sandara Park បានចូលមកបញ្ចេញមតិសរសើរប្អូនប្រុស និង ប្អូនស្រីថ្លៃរបស់នាងថា៖ «អ្នកទាំងពីរមើលទៅស្អាតណាស់»។
ឃើញដូចនេះ អ្នកនិយមលេងអ៊ីនធឺណេតដែលជាអ្នកគាំទ្រ ក៏បានសម្ដែងអារម្មណ៍រំភើប និង កោតសរសើរផងដែរ ចំពោះគូស្នេហ៍ Thunder និង Mimi មើលទៅគួរស្រឡាញ់ ហើយពួកគេពិតជាមានភាពផ្អែមល្ហែមនឹងគ្នាណាស់៕