ភ្ញាក់ផ្អើល! គង់ សុជាតិ បង្ហោះសារផ្ដាំទៅអ្នកពូកែសម្ដែង កុំប្រាថ្នាចង់បានរឿងនេះពីអ្នកនាង
មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ពិធីការិនីដ៏ឆ្នើម គង់ សុជាតិ បានបង្ហោះសារបង្គប់អត្ថន័យប្លែកៗ ហាក់ដូចជាចង់សំដៅដល់អ្នកណាម្នាក់។
ក្នុងចំណោមសារជាច្រើន មហាជនអ្នកគាំទ្រ គង់ សុជាតិ ហាក់មានការចាប់អារម្មណ៍ទៅលើសារមួយរបស់ពិធីការិនីកូន ៣ រូបនេះ បន្ទាប់ពីឃើញអត្ថន័យនៃសារនោះ ហាក់រៀបរាប់ពីអត្តចរិតមនុស្សពូកែសម្ដែងនៅចំពោះមុខ តែក្រោយខ្នងបែរជាមានអត្តចរិតផ្សឹង។
សារប្លែកដែលអ្នកនាង គង់ សុជាតិ បានបង្ហោះនោះ បានរៀបរាប់ថា ៖ «អ្នកធ្វើល្អដាក់ខ្ញុំ…. ខ្ញុំធ្វើល្អដាក់វិញ ចុះអ្នកធ្វើអាក្រក់ដាក់ខ្ញុំអ្នកសម្អាងអីចង់ឱ្យខ្ញុំធ្វើល្អដាក់អ្នកនោះ? ខ្ញុំជាមនុស្ស ខ្ញុំមានអារម្មណ៍ដឹងថាអ្នកណាល្អពិត អ្នកណាល្អតែនឹងមុខ ហើយពេលខ្លះទឹកមុខខ្ញុំវាមិនចេះសម្ដែង វាច្រើនតែស្តែងឱ្យអ្នកឃើញ ព្រោះខ្ញុំអត់ចេះសម្ដែងដូចអ្នកទេណា»។
ទោះបីជាសារមួយៗរបស់អ្នកនាង គង់ សុជាតិ ហាក់ដូចជាចង់សំដៅដល់អ្នកណាម្នាក់ ប៉ុន្ដែអ្នកនាងមិនបានបញ្ជាក់ថាជាអ្នកណាឡើយ៕