ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗ Poo Praya ស្រាប់តែប្រកាសថា ៣ ថ្ងៃទៀត នាងចូលរោងការហើយ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ តារាស្រីកំពូលសម្រស់ Poo Praya ដែលជាតារាស្រីលំដាប់ម្នាក់របស់ថៃ ទទួលបានឱកាសរួមការងារជាមួយតារាបរទេសច្រើនមិនចាញ់តារាផ្សេងឡើយ ពិសេសបើទោះបីជានាង មិនសូវលេចមុខក្នុងសិល្បៈថៃក៏ដោយ តែ Poo Praya នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។
ដោយឡែក បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្បៈមិនបានប៉ុន្មាន មួយរយៈចុងក្រោយនេះ Poo Praya ស្រាប់តែលេចមុខប្រកាសថា ជិតចូលរោងការជាមួយគូស្នេហ៍អ្នកជំនួញ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រាតតែម្តង។
ជាក់ស្តែង កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Poo Praya នាងបានបង្ហើបថ្ងៃរៀបការច្បាស់ៗឱ្យអ្នកគាំទ្ររបស់នាងបានជ្រាបថា ខ្លួននឹងជ្រើសរើសថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ជាថ្ងៃរៀបមង្គលការរបស់នាង ពោលគឺ សល់តែ ៣ ថ្ងៃទៀតតែប៉ុណ្ណោះ៕