លែងទុកទៀត! Mick ឆ្លើយតបផាំងបែបនេះ ក្រោយផ្ទុះល្បីថាជាព្រាននារី
កន្លងមកមួយរយៈធំហើយ ដែលតារាសម្ដែងប្រុសស្រីដ៏ល្បីប្រចាំប្រទេសថៃគឺ តារាស្រី Bow Maylada និង តារាប្រុសរូបសង្ហា Mick Thongraya បានផ្តាច់ទំនាក់ទំនងស្នេហាជាមួយគ្នា ដោយបន្សល់ទុកត្រឹមតែអនុស្សាវរីយ៍ល្អៗ។
ដោយឡែក ងាកមកមើលតារាប្រុសរូបសង្ហា Mick ឯណេះវិញ ក្រោយបែបពី Bow ទៅ តារាប្រុសរូបនេះ ហាក់ពុំទាន់លេចឮដំណឹងថាផ្ដើមស្នេហ៍ថ្មីជាមួយនារីណាម្នាក់នោះទេ តែជារឿយៗ លោកតែងត្រូវបានមហាជនចាប់អារម្មណ៍ និង ផ្គូផ្គងជាមួយតារាស្រីរូបនេះ រូបនោះមករហូត ដល់ថ្នាក់ល្បីថាលោកជាព្រាននារីថែមទៀតផង។
ទន្ទឹមនឹងផ្ទុះល្បីជាប់ឈ្មោះជាព្រាននារីនេះ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ កំលោះ Mick បានឱ្យដឹងថា ៖ «ខណៈនេះលោកនៅទំនេរ ពុំទាន់មានអ្នកថែបេះដូងឡើយ កំពុងតែផ្តោតលើការងារជាធំ តែក៏មានគេបង្អាប់ខ្លះៗដែរ។ ក្នុងនោះ បើរឿងថាលោកជាព្រាននារីនោះ គឺលោកមិនពាក់ព័ន្ធឡើយ សុំបដិសេធ»៕