(វីដេអូ) ពពោះច្រើនខែ! ឱក សុគន្ធកញ្ញា មិនត្រឹមថែសម្រស់នៅខ្ញង់ តែក្តោបបានការងារមិនដាច់
កាលពីអំឡុងដើមខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា មានក្តីរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីកំពូលតារាចម្រៀងស្រីរូបនេះបានប្រកាសដំណឹងពីការពពោះកូនទី ២ បន្ទាប់ពីកូនប្រុសច្បងអូន ឆលី មានអាយុប្រមាណជា ៤ ឆ្នាំ។
ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររីករាយទៀតនោះ គឺការបង្ហើបរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលកូនក្នុងផ្ទៃជាកូនទី ២ នោះ ហាក់ដូចជាកូនស្រី ដែលនេះស្របទៅតាមអ្វីដែលអ្នកនាង និង ស្វាមី ព្រមទាំងកូនប្រុសចង់បាន។
ជាការពិត បើទោះជាមិនទាន់បានបញ្ជាក់ភេទកូន និង អាយុទារកក្នុងផ្ទៃពោះក្តី ប៉ុន្តែមហាជនប៉ាន់ស្មានថា អ្នកនាង ឱក សុគន្ធកញ្ញា ពពោះប្រមាណ ៥ ទៅ ៦ ខែហើយ។ លើសពីនោះ បើទោះពពោះចាស់ខែបន្តិចក្តី ក្រឡេកទៅមើលសម្រស់អ្នកនាង ឱក សុគន្ធកញ្ញា គឺនៅតែស្អាតខ្ញង់ រីឯទីផ្សារការងារវិញក៏នៅមានជាហូរហែ ដោយអ្នកម៉ាក់អភិជនរូបនេះ នៅតែទទួលបានការថតពាណិជ្ជកម្មជាបន្តបន្ទាប់៕