(វីដេអូ) ល្បីពេញ Tik Tok កូនខ្មែរជា Influencer ធ្វើ Content ពីកម្ពុជាល្បីនៅអាល្លឺម៉ង់
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងនារីស្រស់សោភាមួយរូប ដែលរស់នៅឯប្រទេសអាល្លឺម៉ង់។ ក្នុងនោះ មហាជនលើកឡើងថា នាងគឺជាជនជាតិអាល្លឺម៉ង់ ឬក៏ជាកូនកាត់ តែតាមពិតនាង គឺជាជនជាតិខ្មែរ។
ស្រីស្អាត ដែលកំពុងផ្ទុះការចាប់អារម្មណ៍រូបនោះមានឈ្មោះថា Peachy ដោយនាងជាកូនខ្មែរ មានឪពុកជាអ្នកភ្នំពេញ និង អ្នកម្តាយជាខេត្តសៀមរាប។ យ៉ាងណា នាង និង ក្រុមគ្រួសារបានចាកចេញពីស្រុកខ្មែរតាំងពីនាងនៅតូចទៅរស់នៅប្រទេសអាល្លឺម៉ង់ ដូច្នេះហើយទើបនាងមានគេយល់ច្រឡំថានាងជាបរទេស។
ងាកមកកាន់ប្រជាប្រិយភាពវិញ Peachy គឺជា Influencer កូនខ្មែរមួយរូប ដែលកំពុងល្បីល្បាញលើបណ្តាញសង្គម ជាពិសេសល្បីខ្លាំងនៅឯប្រទេសអាល្លឺម៉ង់។ ក្នុងនោះ Peachy រមែងលើកយក Content ពីប្រទេសកម្ពុជាទៅបង្ហាញនៅលើបណ្តាញសង្គម ដូចជា Tik Tok, IG និង Youtube ជាដើម៕