មិនចេះចប់មិនចេះហើយ! Nune បកស្រាយជាថ្មី រឿងមហាជនសង្ស័យពីទំនាក់ទំនងប្ដីប្រពន្ធនាង
Nune Woranuch ជាតារាសម្ដែងស្រីលំដាប់ជួរមុខ ដែលមានវ័យ ៤២ ឆ្នាំ តែសម្រស់ហាក់មិនចេះចាស់ នៅតែស្រស់ស្អាត ជាពិសេសនាងនៅតែមានតំណែងជាតួសំខាន់ក្នុងរឿងជានិច្ច ហើយនៅតែទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជន។
បើនិយាយពីជីវិតឯកជនវិញ Nune បានរៀបការជាមួយហាយសូរ Tod Piti ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញល្បីឈ្មោះមានក្រុមហ៊ុនជាច្រើនក្នុងដៃ ជាពិសេសក្រុមហ៊ុន Singha ដែលរកចំណូលបានរាប់លានបាតក្នុងមួយឆ្នាំ។
ជាង ១៣ ឆ្នាំមកនេះ គូស្វាមីភរិយាទាំងពីរហាក់មិនដែលលេចឮព័ត៌មានរកាំរកូសធ្វើឱ្យមហាជនបារម្ភឡើយ តែគ្រប់គ្នាបែរជាមានចម្ងល់ទៅវិញថា រៀបការជាមួយគ្នាជាង ១៣ ឆ្នាំហើយ តែគេហាក់មិនសូវបានឃើញឡើយនូវរូបភាពគូរបស់ស្វាមីភរិយាមួយគូនេះសោះ ដែលជាហេតុធ្វើឱ្យមហាជនពិបាកនឹងដឹងសុខទុក្ខរបស់អ្នកទាំងពីរណាស់។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនកើតមានមន្ទិលពាក់ព័ន្ធនឹងរូបភាពគូ ស្រាប់តែកាលពីពេលកន្លងទៅតារាស្រីសាច់ចាំរូបនេះបានចេញមុខទម្លាយពាក្យប៉ុន្មានម៉ាត់ដ៏ខ្លឹមថា ៖ «គូជីវិតរបស់ខ្ញុំមិនចាំបាច់ត្រូវតែបង្ហោះរូបគូជាមួយគ្នារាល់ថ្ងៃនោះទេ ហើយរាលថ្ងៃទំនាក់ទំនងស្វាមីភរិយារបស់ខ្ញុំទាំងពីរនៅល្អ យល់ចិត្តគ្នា និង ជាទីបង្អែកសម្រាប់គ្នា ព្រឹក្សាយោបល់ជាមួយគ្នារាល់ថ្ងៃ»៕