ល្អល្អះ! កុយ អេនណា តែងជាតួអង្គ នាដការី អបអរខួបលើកទី ២០ ការដាក់បញ្ចូលរបាំព្រះរាជ្យទ្រព្យ ក្នុងអង្គការយូណេស្កូ
មហាជនច្បាស់ជាបានស្គាល់ហើយ លំដាប់រងទី ១ MGC 2023 កញ្ញា កុយ អេនណា ក្រោយពីបានបញ្ចប់ការប្រកួតហើយនោះ បច្ចុប្បន្នបវរកញ្ញារូបនេះកំពុងតែទទួលបានប្រជាប្រិយភាព ក៏ដូចជាការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកអ្នកគាំទ្រទាំងក្នុងស្រុក និង ក្រៅស្រុក។
ក្នុងនាមជាកូនខ្មែរ កើតលើទឹកដីខ្មែរ ជារឿយៗ កុយ អេនណា តែងតែពាំនាំយកវប្បធម៍ខ្មែរមកផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឱ្យប្រទេសដទៃបានស្គាល់ថា នេះជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរ។
ដោយឡែកនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បវរកញ្ញា កុយ អេនណា ក៏បានតុបតែងលម្អខ្លួនជាតួអង្គ នាដការី ដែលជាតួមួយនៅក្នុងល្ខោនព្រៈរាជទ្រព្យខ្មែរ ដែលមានប្រវត្តិតាំងពី ១០០ ឆ្នាំមុន ដើម្បីចូលរួមអបអរសាទរខួបលើកទី ២០ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ នៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី។
បើតាមការឱ្យដឹងថា របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និង ខាងបច្ចេកទេសកម្រិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ ក្នុងឈុតនេះដែរ ឃើញថា កុយ អេណា ពិតជាស្រស់ស្អាត ល្អល្អះខ្លាំង ស័ក្តិសមជាស្រ្តីខ្មែរពិតៗ៕