ផ្អែមទៅៗហើយ! James Ma មើលថែ Pie ដូចគ្រាប់ពេជ្រ ពេលទៅដើរលេងក្រៅប្រទេស
ប្រិយមិត្តច្បាស់ជាស្គាល់ហើយនូវគូស្នេហ៍តារាថៃ James Ma និង Pie ដែលអ្នកទាំងពីរបានបើកចំហពីទំនាក់ទំនងឱ្យអ្នកគ្រប់គ្នាបានដឹង មិនដល់ ១ ឆ្នាំផង គូស្នេហ៍មួយគូនេះ តែងតែធ្វើឱ្យអ្នកគាំទ្រច្រណែនរហូត រាល់ពេលអ្នកទាំងពីរបង្ហោះរូបគូជាមួយម្ដងៗ។
ដោយឡែកអ្នកទាំងពីរបានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយគ្នាកាលពីខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ហើយក៏បានចេញជា Vlog មួយនៅក្នុង Channel YouTube របស់តារាសម្ដែងប្រុសរូបសង្ហាលោក James Ma ដែលធ្វើឱ្យអ្នកគាំទ្រមើលហើយពិតជាច្រណែននឹង Pie ខ្លាំងណាស់ ដោយសារ James Ma មើលថែ និង យកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំង និង មានសកម្មភាពស្វីតៗជាច្រើនសម្រាប់ដំណើរកម្សាន្តមួយនេះផងដែរ។
ក្រោយពីមើល Vlog របស់អ្នកទាំងពីរហើយ អ្នកគាំទ្ររបស់គូស្នេហ៍ខាងលើនេះបានបញ្ចេញមតិជាច្រើនថា៖ «អ្នកទាំងពីរមុខដូចគ្នាខ្លាំងណាស់ ពិតជាគូដែលស័ក្តិសម និង គ្នាមែន មើលហើយញញឹមតាម និង មតិជាច្រើនទៀតដែលថាច្រណែន Pie ណាស់ចង់មានស្នេហាដូចអ្នកដែរ»៕