(វីដេអូ) កំពុងល្បីត្រូវប៉ាន់ទីផ្សារផង តារាចម្រៀង Kratae បែរជួបហេតុការណ៍ប៊ិះប៉ះដល់សម្រស់
បច្ចុប្បន្នតារាចម្រៀងស្រីសិចស៊ី Kratae Rsiam កំពុងតែមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស។ ទម្រាំនឹងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និង មានអ្នកគាំទ្រច្រើនដូចសព្វថ្ងៃស្រីស្រស់រូបនេះក៏ជួបនូវការលំបាកមិនតិចឡើយ។
ទន្ទឹមនឹងមានឈ្មោះបោះសំឡេង គេសង្កេតឃើញថា តារាស្រីរូបនេះក្តោបក្តាប់បានទីផ្សារការងារច្រើនណាស់នៅក្នុងដៃ ពោលគឺ ស្ទើរតែគ្មានពេលសម្រាកឡើយពីមួយថ្ងៃទៅមួយថ្ងៃ។ តែអ្វីដែលនឹកស្មានមិនដល់ ខណៈពេលបំពេញការងារកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Kratae Rsiam បែរជាជួបឧប្បត្តិវហេតុដួលបុកតុគ្រោះថ្នាក់បែកចង្កាទៅវិញ។
គ្រាន់តែឃើញវីដេអូដែល Kratae Rsiam ដួលហើយ ធ្វើឱ្យមហាជនជាច្រើនស្រាវជំនួន ព្រោះគ្រាន់តែឮសំឡេងស្រែកថា ឈាមម្នាក់ៗក៏ស្លុតជំនួសដែរ ដោយ Kratae Rsiam រងរបួសបែកចង្កាដេរ ៥ ថ្នេរឯណោះ៕ សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូ៖