អបអរ! ទ្រី តារាវុធ ទទួលបានពានរង្វាន់ Model Star Award នៅប្រទេសកូរ៉េ
ពិតណាស់ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាម៉ូដែល និង ជាតារាសម្ដែងប្រុស ទ្រី តារាវុធ បានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយអ្នកគ្រប់គ្រងស្ថាប័ន CIM លោក ម៉ែន និមលរ័ត្ន ដើម្បីចូលរួមក្នុងកម្មវិធី Asia Model Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តអបអរសាទរ និង មានមោទកភាពខ្លាំង ក្នុងការចូលរួមកម្មវិធីនេះដែរ លោក ទ្រី តារាវុធ ក៏បានតំណាងឱ្យកម្ពុជាឡើងទទួលពានរង្វាន់លើឆាក Asia Model Festival 2023 ក្នុងពានវង្វាន់ «Model Star Award 2023»។
ក្នុងនោះ លោក ទ្រី តារាវុធ ក៏បានបង្ហោះសារបង្ហាញអារម្មណ៍រំភើបដោយក្ដីមោទកភាព និង មានកិត្តិយសដែលទទួលបានរង្វាន់នេះដែរថា ៖ «អរគុណសន្តិភាព មោទនភាព កិត្តិយសដែលទទួលបានសូមផ្តល់ជូនប្រទេសកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ក្រុមគ្រួសារជាទីស្រលាញ់ អ្នកគាំទ្រគ្រប់រូប និង អ្នកផ្តល់ឲ្យនូវគ្រប់ឱកាស អរគុណខ្លួនឯងដែលអាចរឹងមាំដើរទៅកាន់ក្តីស្រម៉ៃរបស់ខ្លួនឯង Congratulations to Daravuth Try for receiving Model Star Award in 2023 Asia Model Festival on Nov 05, 2023 at IVEX Studio, AK Plaza, Gwangmyoeng, Korea.»៕