គ្រាន់ដឹងថាកូនសម្ពោធរឿងថ្មី ម្ដាយធម៌ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅមិនសុខ ហោះពីថៃមកគាំទ្រនាងភ្លាម
ទន្ទឹមនឹងភាពជោគជ័យដែលទទួលបានពីអ្នកគាំទ្រហើយនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការស្រឡាញ់រាប់អាន ពីចាស់ទុំជាច្រើននៅប្រទេសថៃផងដែរ ជាពិសេសនោះ គឺម្ដាយធម៌របស់នាង គឺអ្នកនាង Pitchaunu តែម្ដង ដែលជាអ្នកជំនួញដ៏ពូកែមួយរូបនៅក្នុងប្រទេសថៃ។
យ៉ាងណាមិញនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ពោធរឿងថ្មីរបស់នាង ដែលមានចំណងជើងថា៖ «ប្រុសលក់ខ្លួន» ដែលជាភាពយន្តមួយ ចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនទាំងក្នុង និង ក្រៅប្រទេស។
ក្រឡេកទៅមើលម្ដាយធម៌របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញ គឺហាក់នៅមិនសុខនោះឡើយ បានធ្វើការបង្ហោះសារមួយភ្លែតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាអក្សរខ្មែរថា៖ «ខ្ញុំនឹងទៅប្រទេសកម្ពុជានៅថ្ងៃស្អែក ទៅមើលកម្មវិធីភាពយន្តរបស់ Pich Votey Saravody» មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Pitchaunu ក៏នឹងមកជាមួយក្រុមការងាររបស់អ្នកនាងផងដែរ៕