សោកស្ដាយ! កែវ នីសា ជួបទុក្ខធំ ម្ដាយជាទីស្រឡាញ់បានទទួលមរណភាព
នៅយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពិធីការិនី កែវ នីសា បានប្រកាសដំណឹងដ៏សោកសៅក្រៀមក្រំមួយតាមរយៈគណនីហ្វេសប៊ុកថា អ្នកម្ដាយជាទីគោរពស្រឡាញ់របស់អ្នកនាង បានទទួលមរណភាពហើយ ដោយសាររោគាពាធ។
អ្នកនាង កែវ នីសា បានប្រកាសដំណឹងដ៏សែនក្រៀមក្រំមួយនេះ ដើម្បីសម្រាបដំណឹងដល់សាច់ញាតិបងប្អូនឱ្យចូលរួមពិធីបុណ្យសពម្ដាយឈ្មោះ វ័ន្ត សាវង្ស ដែលបានទទួលមរណភាព នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខណៈពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយ កែវ នីសា ប្រាប់ពីដំណឹងមរណទុក្ខនេះហើយ គេឃើញមានមិត្តភក្ដិក្នុង និង ក្រៅរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះនាង និង គ្រួសារទាំងមូល ព្រមទាំងសូមឱ្យម្ដាយរបស់ កែវ នីសា បានទៅកាន់សុគតិភព៕