Pat ប្រកាស Single មិនបានប៉ុន្មាន ឥលូវសង្សារក្មេងតាមលួងអង្វរ រហូតទន់ចិត្តព្រមត្រូវរ៉ូវគ្នាវិញ
បន្ទាប់ពីមានរឿងមិនយល់ចិត្តគ្នានៅក្នុងឡាយធ្វើឱ្យមានការទាស់សម្តីគ្នា កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅមក អ្នកមេម៉ាយកូនមួយ Pat Napapa បានប្រកាសនៅក្នុងកម្មវិធីមួយថា ពេលនេះនាង Single ហើយ ទាំងដែលនាង និង គូស្នេហ៍ទើបតែឡាយជាមួយគ្នាមុននោះសោះ។
ជាក់ស្តែង ក្រោយ Pat Napapa ប្រកាសបែកសង្សារក្មេងភ្លាម ធ្វើឱ្យមហាជនចលាចល ហាក់មិនអស់ចិត្តតែម្តង ថាតើនាងបែកដោយសារតែមូលហេតុអ្វី ឬដោយសារតែខាងប្រុសបានឆែកទូរស័ព្ទរបស់នាងនៅក្នុងឡាយនោះ?។
យ៉ាងណាមិញ ពេលនេះមហាជន ហាក់បង្ហាញក្ដីរំភើបចិត្តវិញហើយ ព្រោះរយៈពេល ៦ ម៉ោងក្រោយខាងស្រីប្រកាសបែក ឃើញថា ខាងប្រុសបានតាមលួងអង្វរ និង សូមទោសរាល់កំហុសគ្រប់យ៉ាងជាសាធារណៈដែលគេបានធ្វើខុសចំពោះ Pat រហូតធ្វើឱ្យនាងចិត្តទន់ ព្រមមកត្រូវរ៉ូវគ្នាវិញដូចដើម៕