ទើបបែកសង្សារមិនទាន់ប៉ុន្មានខែផង Kaykai ស្រាប់តែបង្ហោះចង់មានអ្នកថ្មីទៀតបាត់
គូស្នេហ៍តារាសម្ដែងប្រុស Nak Charlie និង ស្រីស្រស់ Kaykai Salaider ចាត់ជាទុកជាស្នេហាភ្លើងចំបើង ព្រោះថាទើបប្រកាសស្រឡាញ់គ្នាជាសង្សារមិនដល់កន្លះឆ្នាំផង ក៏ប្រកាសចែកផ្លូវគ្នាទៅវិញបាត់ សល់ត្រឹមឈ្មោះជាអ្នកស្គាល់គ្នា និង អនុស្សាវរីយ៍ល្អៗពីមុនប៉ុណ្ណោះ។
ដោយឡែក ងាកទៅមើលស្រីស្រស់ Kaykai វិញ ទោះបីជាបែកសង្សារថ្មីៗក៏ដោយ ក៏ស្រីស្រស់រូបនេះមិនសូវជាឈឺចាប់ស្អិតទ្រូងប៉ុន្មានឡើយ ដោយសង្កេតមើលតាមរយៈគណនីអ៊ីនស្តាក្រាមរបស់នាងមហាជនឃើញមានតែភាពរីករាយ និង បង្ហោះរូបភាពស្អាតៗ ហាក់បីជាអាចធ្វើចិត្តបានយ៉ាងរហ័ស។
ទន្ទឹមនឹងនោះ ថ្មីៗនេះ ស្រាប់តែស្រីស្រស់ Kaykai ចេញមកបង្ហោះសារថា ៖ «ចង់មាន ចង់មាន ចង់មាន»។ ដោយឃ្លាបង្ហោះបែបនោះ មានមហាជនជាច្រើនបានយល់ថាតារាស្រី Kaykai អាចនឹងចង់បានអ្នកថែបេះដូងថ្មីក្រោយពីបញ្ចប់ទំនាក់ទំនងនឹងតារាប្រុស Nak Charlie បានប៉ុន្មានខែតែយ៉ាងណារឿងរ៉ាវនេះហាក់មិនទាន់ច្បាស់ការឡើយដរាបពុំទាន់មានការបកស្រាយពីសាមីខ្លួន៕