(វីដេអូ) មហាជនព្រួយចិត្ត ក្រោយទទួលដំណឹងលោកតា គង់ ណៃ កំពុងឈឺធ្ងន់
កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងលោកតា គង់ ណៃ កំពុងឈឺធ្ងន់។
តាមរយៈការបង្ហោះរបស់ លោក គង់ សាម៉ៃ កូនប្រុសលោកតា គង់ ណៃ បានបង្ហោះរូបភាព និង វីដេអូ ដោយអមនឹងសារថា ៖ «សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមថែរក្សារពុកខ្ញុំផង #Timetorise ថ្ងៃអាទិត្យ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣»។
ក្នុងនោះ ក្រោយទទួលដំណឹងខាងលើ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានចូលរួមចូលពរដល់លោកតាឱ្យសះស្បើយផងដែរ៕
សូមទស្សនាវីដេអូ ខាងក្រោម៖