(វីដេអូ) មកជាកញ្ចប់! ណា សាឌី វេចស្ពាយទាំងភាសា ចំណេះដឹង និង រៀនដើរជាមួយគ្រូបរទេស ដើម្បីបំបុកយកមកុដ MGC 2024
បើនិយាយពីកញ្ញា ណា សាឌី ចាប់តាំងពីចូលរួមប្រកួត Freshie Boys & Girls កាលពីអំឡុងឆ្នាំ ២០១៥ មកដល់ពេលនេះគឺមានរយៈពេលប្រមាណា ៨ ឆ្នាំមកហើយ ដែលពិធីការិនី ណា សាឌី បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ។
យ៉ាងណាមិញ ក្រោយពីចាប់ពន្លកចេញពីកម្មវិធីប្រកួតខាងលើ កញ្ញា ណា សាឌី ក៏បានបោះជំហានក្លាយទៅជាតារាសម្តែង និង បានក្លាយជាពិធីការិនីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បៈ។
ក្រោយពីឈរជើងលើវិថីសិល្បៈរយៈពេលច្រើនឆ្នាំមកនេះ និង កំពុងទទួលបានកេរ្តិ៍ឈ្មោះខ្លាំងលើអាជីពជាពិធីការិនី ថ្មីៗនេះ កញ្ញា ណា សាឌី កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញពិធីការិនីវ័យ ២៦ ឆ្នាំរូបនេះ ប្រកាសជាផ្លូវការថាកញ្ញាកំពុងត្រៀមខ្លួនចូលប្រឡូកវិស័យបវរកញ្ញា ពោលគឺនឹងចូលប្រកួតកម្មវិធី Miss Grand Cambodia 2024។
ក្រោយប្រកាសជាផ្លូវការនៃដំណើរចូលរួមប្រកួត Miss Grand Cambodia 2024 ហើយនោះ ស្រីស្អាត ណា សាឌី ក៏កំពុងតែហ្វឹកហាត់យ៉ាងខ្លាំង ដោយមានការហាត់ដើរម៉ូដពីគ្រូបរទេសទៀតផង។ លើសពីនោះ បើមិនទាន់ឈានដល់ការប្រកួតលើឆាកក្តី ណា សាឌី ត្រូវបានមហាជនចាត់ទុកថានាងជាបេក្ខភាពមានចំណេះដឹង ដែលអាចនិយាយបានច្រើនភាសាដូចជា ភាសាអង់គ្លេស ភាសាថៃ និង ភាសាខ្មែរ ជាដើម៕