ដូចដាក់ម៉ូគ្នា! Miss Grand Cambodia ៤ ជំនាន់ សុទ្ធតែគ្រងឈុតពណ៌ទឹកមាសលើឆាក MGI ចែងចាំងណាស់
ជាកាពិតណាស់ ម្ចាស់ជ័យលាភី Miss Grand Cambodia តំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ Miss Grand International ចំនួន ៤ រូបចុងក្រោយនេះ បានធ្វើឱ្យមហាជនមានការពេញចិត្ត និង មានមោទកភាពជាខ្លាំង ដោយគ្រប់វគ្គនៃកម្មវិធីគឺពួកគេសុទ្ធសឹងតែធ្វើបានល្អ ទាំងការដើរបង្ហាញខ្លួន ក៏ដូចជាការតុបតែងខ្លួនមានភាពលេចធ្លោខ្លាំង។ អ្វីដែលមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ ត្រង់វគ្គបង្ហាញឈុតរាត្រីសមោលសរលើឆាក បួនឆ្នាំចុងក្រោយនេះបវរកញ្ញាកម្ពុជាយើងបានលើកយកនូវឈុតរាត្រីសមោលសរពណ៌លឿង ទឹកមាស បង្ហាញនៅឆាកប្រកួតអន្តរជាតិដូចគ្នា បង្កើតបានជាភាពទាក់ទាញមួយយ៉ាងស្រស់ស្អាត ៖
១. កញ្ញា លីវ ជីលី Miss Grand Cambodia 2020
២. កញ្ញា ប៉ូគឹមថេង សុធីតា Miss Grand Cambodia 2021
៣. កញ្ញា ពេជ្រ វត្តីសារាវឌ្ឍី Miss Grand Cambodia 2022
៤. កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023