អុញ! អ្នកគាំទ្ររិះគន់រឿងថាសង្សារក្មេងមិនប៉ុន្មានផង ពេលនេះ Pat ប្រកាសថាខ្លួននៅ Single បាត់
ថ្មីៗនេះមហាជនផ្ទុះការវែកញែក និង រិះគន់ជាខ្លាំងទៅលើតារាស្រី Pat Napapa បន្ទាប់ពីនាងបានពន្លះគូស្នេហ៍ផាំងៗដោយមិនទុកមុខឱ្យ ខណៈខាងប្រុសបានកាន់ទូរស័ព្ទរបស់នាងយកទៅឆែកស្របពេលកំពុងតែឡាយលក់អីវ៉ាន់។
ជុំវិញរឿងរ៉ាវនេះដែរ មានមហាជនមិនតិចទេដែលបានស្តាប់ និង ផ្ទុះការវែកញ៉ែក ដោយម្នាក់ៗបោះសម្តីរិះគន់ទៅកាន់ Pat ថា ៖ «មិនទុកមុខឱ្យខាងប្រុស, អាណិតខាងប្រុស, ស្រឡាញ់អ្នកផ្សេងទៅ, យល់អារម្មណ៍ខាងប្រុស, មនុស្សស្រីយល់តែពីអារម្មណ៍ខ្លួនឯង»។
ដោយឡែក បន្ទាប់ពីកើតមានរឿងនេះមិនបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ Pat បែរជាចេញមុខប្រកាសថា នាង Single ទៅវិញ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង និង ចង់ដឹងពីមូលហេតុពិតនៃការបែកគ្នាផងដែរ៕