ទម្លាយអត្ថន័យឈុតតំណាងជាតិយ៉ាងល្អល្អះ ដែល ណូ ហ្វារីដា គ្រងនៅ Miss Teen of The Universe 2023
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Teen of Universe បានបញ្ចប់ទៅដោយរលូន ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាប្រទេស Nederland។ ក្នុងនោះ ប្រជាជនខ្មែរក៏មានការរំភើបចិត្ត និង ត្រេកអរជាពន់ពេក ដែលបវរកញ្ញាខ្មែរគឺយុវតី ណូ ហ្វារីដា បានដណ្តើមយកតំណែងលំដាប់រងទី ៣ ជូនដល់មាតុប្រទេសកម្ពុជា។
បើងាកមកមើលនៅឈុតតំណាងជាតិរបស់កម្ពុជា ដែលគ្រងឡើងដោយកញ្ញា ណូ ហ្វារីដា វិញ ឃើញថាមានការចាប់អារម្មណ៍ខ្លាំងណាស់ពីបណ្តាអ្នកគាំទ្រជាតិ និង អន្តរជាតិ អ្វីដែលជាទីចាប់អារម្មណ៍នោះ គឺឈុតនេះបង្កប់ទៅដោយអត្ថន័យខ្លឹមសារជាច្រើននៅក្នុងនោះ រីឯឈុតនេះដែរមានឈ្មោះថា «ឈុត សុវណ្ណៈធីតា ត្រូវបាននិមិត្តឡើងដោយសំពត់ស្បៃប៉ាក់មាស បន្ថែមជាមួយនឹងត្បូងមរកតជារំយោល លម្អដោយគ្រឿងតែងកាយ ពណ៌មាសយ៉ាងឆ្អិនឆ្អៅតាមបែបសិល្បៈខ្មែរ បង្ហាញឱ្យដឹងអំពីភាពត្រចះត្រចង់នៃសិល្បៈខ្មែរដែរមានតម្លៃប្រៀបដូចជាមាសដ៏សែនមហាសាល នាងសុវណ្ណៈធីតា ជានារីដែរដំណាងឱ្យស្រ្តីខ្មែរគឺមានរូបសម្បត្តិល្អ ទាំងញញឹមស្រស់ មានសណ្ឋានរូបរាងទ្រង់ទ្រាយល្អ គឺសំដៅដល់អកប្បកិរិយាល្អ មារយាទថ្លៃថ្នូរ ចិត្តគំនិតស្លូតសុភាពរាបសា»។
ថ្វីដ្បិត នេះជាលើកដំបូងរបស់កញ្ញានៅក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិក៏ពិតមែន តែស្រីស្រស់រូបនេះពិតជាមានកាខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដែលកញ្ញាស័ក្តិសមនឹងទទួលបាន៕