ចាំក្មេងប្រុស «ក្ដាប់ដៃខាំមាត់» ល្បីយកធ្វើ Meme ទេ? ឥលូវពេញកំលោះស្តូក ស្រស់សង្ហាណាស់
ប្រសិនបើប្រិយមិត្តទាំងអស់គ្នា ជាអ្នកឧស្សាហ៍លេងហ្វេសប៊ុក Instagram ឬ ក៏ Twitter (បច្ចុប្បន្នមានឈ្មោះ X) គ្រប់គ្នាប្រាកដជាធ្លាប់បានប្រទះនៅរូប Meme មួយសន្លឹកនៃក្មេងប្រុសមុខម៉ាប់គួរឱ្យស្រឡាញ់ ដែលបានបើកភ្នែកធំៗ ខាំមាត់ឡើងមាំ លើកដៃក្ដាប់ដីខ្សាច់យ៉ាងណែន គួរឱ្យស្រឡាញ់បំផុត។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសក្នុងរូបនោះមានឈ្មោះថា Sammy Griner ដោយកាលពីឆ្នាំ ២០០៧ នៅពេលដែល Sammy អាយុត្រឹម ១១ ខែ ម្ដាយរបស់គេ បាននាំគេទៅលេងនៅឆ្នេរខ្សាច់។ ពេលនោះហើយ ដែលរូបភាពមួយសន្លឹករបស់ Sammy បានកែប្រែវាសនារបស់ក្មេងប្រុសតូចរូបនេះមកទល់បច្ចុប្បន្ន។
សព្វថ្ងៃនេះ Sammy លែងជាទារកតូចដូចមុនហើយ រូបគេមានវ័យ ១៦ ឆ្នាំហើយ ប្រែក្លាយជាក្មេងប្រុសជំទង់ស្រស់សង្ហាម្នាក់។ ចូលវ័យកំលោះ Sammy មានរូបរាងសង្ហា ខ្ពស់ស្រឡះ ឯមុខមាត់វិញញញឹកមស្រស់ រាយមន្តស្នេហ៍ មិនចាញ់កាលពីនៅតូចនោះឡើយ៕