ដឹងតែកក្រើកខ្លាំង! ចុងឆ្នាំនេះ និង ឆ្នាំ ២០២៤ កម្ពុជា ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រឡងបរវកញ្ញាធំៗចំនួន ៦ កម្មវិធី
បច្ចុប្បន្ននេះ វិស័យបរវកញ្ញានៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា និង អ្នកតាមដាននៅវិស័យមួយនេះ ពិសេសនោះគឺបរវកញ្ញាដែលតំណាងឱ្យប្រទេសកម្ពុជាម្នាក់ៗក៏សុទ្ធសឹងតែមានសម្ថតភាព និង មានសម្រស់មិនធម្មតាទេ។
ដោយឡែក ដោយសារសន្ទុះនៃកាគាំទ្រដ៏ច្រើនបែបនេះ ទើបមានបណ្ដាលកម្មវិធីប្រកួតប្រជែងសម្រស់ជាច្រើនបានជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រឡង ទាំងនៅចុងឆ្នាំ ២០២៣ នេះ និង ដើមឆ្នាំ ២០២៤ ខាងមុខ។
តួយ៉ាង មាន ៦ កម្មវិធីដែលបានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយនៅឆ្នាំ ២០២៣ នេះ មានកម្មវិធី Miss Teen International 2023 បានធ្វើរួចហើយ រីឯ Miss Teen Grand International 2023 និង Miss Planet International 2023 នឹងធ្វើឡើងនៅក្នុងចុងខែវិច្ឆិកានេះ។ សម្រាប់ឆ្នាំ ២០២៤ ក៏មានកម្មវិធីមួយចំនួនទៀតនឹងធ្វើនៅកម្ពុជាដែរ ដូចជា Miss Global Organization 2024, Miss Teen Icon International 2024, Universal Women 2024 ដែលធ្វើឱ្យអ្នកគាំទ្រវិស័យបរវកញ្ញាជាច្រើននៅកម្ពុជា ពិតជារំភើប និង រង់ចាំមើលកម្មវិធីទាំងនេះថានឹងមានអ្វីអស្ចារ្យ៕