អគ្គនាយិកា MGC 2023 អ្នកនាង អឹម សុគន្ធា ត្រូវបានអញ្ជើញធ្វើគណៈកម្មការបវរកញ្ញា MPI លើកទី ៣
ពិតណាស់ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International លើកទី ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួតអន្តរជាតិមួយនេះ ដោយមានការចូលរួមប្រកួតពីបេក្ខភាពបវរកញ្ញាភពផែនដីឆ្នាំ ២០២៣ មកពី ៤៥ ប្រទេសជុំវិញពិភពលោក។
ស្របពេលកម្មវិធីប្រកួត Miss Planet International លើកទី ៣ កំពុងបើកបង្ហាញមុខ និង ណែនាំពីបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ក៏បានឃើញប្រកាសបង្ហាញនូវភ្ញៀវកិត្តិយស និង គណៈកម្មការចូលរួមក្នុងថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីបន្តបន្ទាប់ផងដែរ។
ក្នុងនោះដែរ ក៏បានឃើញកម្មវិធីប្រកាសបង្ហាញវត្តមានរបស់អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia 2023 អ្នកនាង អឹម សុគន្ធា ត្រូវបានកម្មវិធីអញ្ជើញធ្វើជាភ្ញៀវកិត្តិយស និង ជាគណៈកម្មការនៃកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិនេះផងដែរ៕