Pat ត្រូវគេរិះគន់ស្ពឹកមុខ ក្រោយបោះសម្តីមិនទុកមុខឱ្យគូស្នេហ៍វ័យក្មេង រឿងគេឆែកឃើញនាងឈែតទៅអ្នកផ្សេង
កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការវែកញែក និង រិះគន់ជាខ្លាំងទៅលើតារាស្រី Pat Napapa បន្ទាប់ពីនាងបានពន្លះគូស្នេហ៍ផាំងៗដោយមិនទុកមុខឱ្យខាងប្រុស ខណៈខាងប្រុសបានកាន់ទូរស័ព្ទរបស់នាងយកទៅឆែកស្របពេលកំពុងតែឡាយលក់អីវ៉ាន់។
បន្ទាប់ពីសង្សារបណ្តូលចិត្តឆែកទូរស័ព្ទ គេសង្កេតឃើញ Pat ហាក់សម្តែងក្តីមិនពេញចិត្តឡើយ ចំណែកគូស្នេហ៍របស់នាងក៏ទម្លាក់ទឹកមុខ និង សួរទៅកាន់ Pat ហេតុអ្វីបានជាឆឈែតជាមួយគេផ្សេង ហើយចាំបាច់លុបឆាតធ្វើអ្វី?
យ៉ាងណាមិញ បន្ទាប់ពីគូស្នេហ៍យទម្លាក់ទឹកមុខ និង ឆែកឃើញឈែតផ្សេងៗហើយ Pat បានបោះសម្តីទៅកាន់ខាងប្រុសថា ៖ «ខ្ញុំប្រាប់ថាម៉េច ហាមឆែកទូរស័ព្ទ គឺសប្បាយៗទៅ ខ្ញុំមិនដែលឆែកទូរស័ព្ទអ្នកទេ ទោះអ្នកចង់ឈែតចង់លេងយ៉ាងម៉េចជាមួយអ្នកណាក៏ដោយ ខ្ញុំប្រាប់រហូតថាមនុស្សប្រសិនបើគេចង់ទៅទោះយ៉ាងណាក៏គេទៅដែរ ធ្វើអីសប្បាយៗទៅកុំស្រ្តេស»។
បន្ទាប់ពី Pat បានបោះសម្តីបែបនេះហើយ មានមហាជនមិនតិចនោះឡើយបានបញ្ចេញមតិរិះគន់ថា ៖ «មិនទុកមុខឱ្យខាងប្រុស, អាណិតខាងប្រុស, ស្រឡាញ់អ្នកផ្សេងទៅ, យល់អារម្មណ៍ខាងប្រុស, មនុស្សស្រីយល់តែពីអារម្មណ៍ខ្លួនឯង»៕