(វីដេអូ) ញាក់! MV ថ្មី រ៉ាប៊ី និង កីឡាករបាល់ទាត់ Nick ពួយស្និទ្ធគ្នាខ្លាំង ដល់ថ្នាក់សាច់ប៉ះសាច់ដូចគូស្នេហ៍ពិត
និយាយចំពោះទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង កីឡាករបាល់ទាត់ Nick Taylor ត្រូវបានគេចាប់អារម្មណ៍តាំងពីកីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិកប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរូបនេះ បានលេចមុខសម្ដែងនៅក្នុង MV របស់ រ៉ាប៊ី លើកដំបូង។
ម្យ៉ាងវិញទៀត មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាល ទាំងក្នុងពេលរួមការងារជាមួយគ្នា និង កន្លែងផ្សេងៗជាមួយគ្នា ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ស្របពេលមហាជនកំពុងចាប់អារម្មណ៍ចំពោះប្រុសសង្ហាស្រីស្អាតមួយគូនេះដែរ កន្លងទៅក៏បានឃើញសកម្មភាព រ៉ាប៊ី និង Nick Taylor ថត Pre-Wedding ឱ្យសំអាងការមួយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែម មើលទៅស្រស់ស្អាតខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតថាអ្នកទាំងពីរស្រស់ស្អាតស័ក្តិសមគ្នាដូចកូនកំលោះក្រមុំត្រៀមរៀបការពិតៗអ៊ីចឹង។
ដោយឡែក ថ្មីៗនេះតារាចម្រៀងស្រី រ៉ាប៊ី បានបញ្ចេញ MV ថ្មី មួយបទទៀតមានចំណងជើងថា «យប់សុំ ១ ថ្ងៃសុំ ១» ដែលតួប្រុស គឺជាលោក Nich Taylor ទៀតហើយ។ ក្នុងនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកមិនដាក់ចុះនោះ គឺ MV មួយនេះ ស្រីស្អាត រ៉ាប៊ី និង កំលោះ Nick ស្និទ្ធគ្នាខ្លាំង ដោយខាងប្រុសបង្ហាញឈុតដោះអាវ ឱបថើបស្និទ្ធនឹងខាងស្រីយ៉ាងខ្លាំង។ ចំណុចនេះដែរ មហាជនក៏កាន់តែលើកឡើងថា រ៉ាប៊ី និង Nick មើលទៅដូចគូស្នេហ៍ពិតនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ៕
សូមចុចខាងក្រោម ដើម្បីទស្សនាវីដេអូ៖