ណែនគ្រប់ជាន់! អ្នកគាំទ្រថៃ មីយ៉ាន់ម៉ា ម្ដុំគ្នាឡើងកកពេញព្រលានសុវណ្ណភូមិ ចាំទទួល Top 10 Miss Grand International 2023
ប្រិយមិត្តច្បាស់ជាបានដឹងហើយថា កម្មវិធី Miss Grand International 2023 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅ Luciana Fuster ជាបរវកញ្ញារបស់ប្រទេសប៉េរូ។
ដោយឡែក ក្រោយការប្រកួតចប់សព្វគ្រប់នៅប្រទេសវៀតណាម សម្រាប់ជ័យលាភី Top 10 នឹងត្រូវមកបំពេញភារកិច្ច ឬ ការងារផ្សេងនៅឯប្រទេសថៃ ក៏ដូចជាការជួបជុំបណ្ដាលហ្វែនៗអ្នកគាំទ្រគ្រប់ៗគ្នាផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះ ជ័យលាភី Top 10 ទាំងអស់ ព្រមទាំងលោក Nawat ដែលជាស្ថាបនិករបស់ Miss Grand International បានត្រឡប់មកប្រទេសថៃវិញ ក្នុងនោះពួកគេទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ មិនថាតែប្រជាជនថៃនោះទេ សូម្បីតែប្រជាជនប្រទេសមីយ៉ាន់ម៉ា ដែលរស់នៅលើទឹកដីនៃប្រទេសថៃ ក៏ទទួលស្វាគមន៍ Top 10 ដោយក្ដីស្រឡាញ់ និង ភាពកក់ក្ដៅដែរ។
តួយ៉ាងគ្រប់ជាន់ទាំងអស់នៃព្រលានយន្តហោះសុណ្ណភូមិ គឺណែនពេញសុទ្ធតែអ្នកគាំទ្រកម្មវិធីមួយនេះ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនបានរង់ចាំសម្ភាសពីចំណាប់អារម្មណ៍របស់ Top 10 ផងដែរ៕