ក្តៅៗ! Cecilia Cheung តបតនឹងចចាមអារ៉ាមថានាងមានជំងឺមហារីក ហើយត្រូវអតីតប្តីដណ្តើមកូន
យោងតាមការចុះផ្សាយរបស់ iNews បានឱ្យដឹងថា បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមនិយាយពីតារាសម្ដែងស្រី Cecilia Cheung ថាកំពុងមានជំងឺមហារីក ហើយថែមទាំងត្រូវអតីតស្វាមីរបស់នាង គឺលោក Nicholas Tse បានទទូចសុំកូនទាំង ៣ យកទៅចិញ្ចឹមបីបាច់ជំនួសនាង កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងនោះដែរ ភាគីខាងតារាសម្ដែងស្រីហុងកុងរូបនេះ បានចេញមកបដិសេធព័ត៌មានថា Cecilia Cheung កើតជំងឺមហារីក និង អតីតស្វាមីសុំមើលថែកូន ដោយនិយាយជាសាធារណៈថា៖ «Cecilia Cheung បានឈឺបំពង់-ក ហើយធ្វើឡើងបំពង់សំឡេងមិនមានបញ្ហា ក៏ដោយសារតែការងារច្រើនហួសពេក។ សង្ឃឹមថាមហាជននឹងឈប់បន្តផ្សព្វផ្សាយព័ត៌មានមិនពិត បង្កើតជាពាក្យចចាមអារ៉ាមមិនពិតនិយាយពីនាងទៀត»។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនកម្សាន្តរបស់តារាស្រីរូបនេះ បានបកស្រាយបន្ថែមទៀតថា បច្ចុប្បន្ន Cecilia Cheung មានភាពមមាញឹកខ្លាំងជាមួយនឹងដំណើរអាជីវកម្មផ្ទាល់ខ្លួនរបស់នាងវាយលុកទីផ្សារអឺរ៉ុប និងទីផ្សារក្នុងប្រទេសចិននាពេលកន្លងមកផងដែរ។
ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ ២០២៣នេះ Cecilia Cheung បានកើតជំងឺគ្រុនផ្តាសាយ ហើយក៏បានលុបចោលការងារក្នុងសិល្បៈរបស់នាងមួយចំនួន ដើម្បីសម្រាកមើលថែសុខភាពឱ្យប្រសើរឡើងវិញ មកដល់ពេលនេះ តារាស្រីរូបនេះ ក៏សម្រុកលើការងារសិល្បៈរបស់នាងកាន់តែខ្លាំង ហើយក៏មានគម្រោងថ្មីៗដើម្បីចែកជូនដល់ទស្សនិកជនដែលជាអ្នកគាំទ្ររបស់នាងផងដែរ៕