ផ្ទុះរឿងបែកផ្សែង! លោក Nawat ក្តៅចិត្តឆេវ ក្រោយនាង MJ Lastimosa បវរកញ្ញាចក្រវាលហ្វីលីពីន មើលងាយកម្មវិធី Miss Grand International
កម្មវិធី Miss Grand International 2023 ត្រូវបានបញ្ចប់ បន្ទាប់ពីរកឃើញនូវម្ចាស់មកុដនោះគឺបរវកញ្ញាដែលមកពីប្រទេសប៉េរូ។ ក្រោយពីបញ្ចប់ការប្រកួតមិនបានយូរប៉ុន្មានផង ស្រាប់តែមានកម្មវិធី Talk Show នៅប្រទេសហ្វីលីពីនមួយមាននិយាយមិនល្អពីកម្មវិធី Miss Grand International រហូតធ្វើឱ្យសមាជិក Top 10 MGI 2023 មួយចំនួនក៏ចេញមកប្រតិកម្មចំពោះរឿងមួយនេះ។
ដោយកម្មវិធី Talk Show មួយនេះ គេបានឃើញបរវកញ្ញា MJ Lastimosa ជាអតីត Miss Universe Philippines 2014 ហើយក៏ជាបុគ្គលមួយរូបដែលមានភាពស្និតស្នាលជាមួយលោក Nawat ព្រោះពេលកន្លងមករូបនាងក៏បានទៅទស្សនាកម្មវិធី MGI ឆ្នាំ ២០២២ និង ២០២៣ ផងដែរ។
ងាកមកកម្មវិធី Talk Show របស់ MJ វិញ មានភ្ញៀវកិត្តិយសមកចូលរួមគឺបរវកញ្ញា Maki Gingoyon ជាអតីត Miss Queen Philippines 2022 ដោយ MJ បានសួរសំណួរមួយទៅកាន់ Maki ថា ៖ «តើការប្រកួតបវរកញ្ញាមួយណាដែលអាក្រក់ជាងគេនៅហ្វីលីពីន?» ក្រោយពីសួរសំណួរនេះហើយ Maki បានឆ្លើយថា៖ «Miss Grand» ភ្លាមៗនោះ MJ សួរវិញថា ៖ «ខ្ញុំដឹង តែ Philippines ឬ International»។
ក្រោយពីកម្មវិធី Talk Show នេះចេញផ្សាយ លោក Nawat ជាស្ថាបនិករបស់ Miss Grand International បានចេញមក Live និយាយចំៗទៅកាន់ MJ វិញថា ៖ «បើខ្លួនធ្វើនិយាយបែបនេះដាក់ MJ វិញ តើមានអារម្មណ៍បែបណាដែរ?» បើមានគេសួរថា «តើបរវកញ្ញារូបណាដែលអាក្រក់ជាងគេនៅហ្វីលីពីន ហើយខ្លួននឹងឆ្លើយថា MJ តើអ្នកមានអារម្មណ៍យ៉ាងមិចដែរ?» មិនត្រឹមតែប៉ុណ្ណឹងទេ លោក Nawat នៅបន្តនិយាយទៀតថា ៖ «គ្មានស្ដង់ដារជាបរវកញ្ញា ហើយទាំងក្នុងចិត្ត និង គំនិតរបស់នាងស្មើសូន្យគឺមិនស្អាតទេ»៕