បងប្អូន កែវ ស្រីនាង ធ្វើឱ្យអ្នកគាំទ្ររំជួលបេះដូង ក្រោយបង្ហោះរូបមួយប៉ុស្ដិ៍ជាមួយគ្នា
កន្លងមក សម្រស់បងប្អូនស្រីរបស់សិល្បការិនីរៀមច្បងដ៏ឆ្នើមទាំង ៣ រូបនៃត្រកូល កែវ រួមមាន អ្នកនាង កែវ វលក្ខណ៍, អ្នកនាង កែវ ពិសី និង អ្នកនាង កែវ ស្រីនាង តែងធ្វើឱ្យមហាជនអ្នកគាំទ្រ លាន់មាត់សរសើរចំពោះរូបសម្ផស្សដ៏ស្រស់ផូរផង់ ពណ៌សម្បុរស្បែកចាំស្អាតក្មេងជាងវ័យ ពិសេសរាងកាយមាំមួនមិនចាញ់តារាស្រករក្រោយៗឡើយ។
ពាក្យសរសើរចំពោះបងប្អូនស្រីអ្នកសិល្បៈទាំង ៣ រូបនេះ តែងលេចឡើងស្ទើរតែរាល់ពេលដែលពួកគេ ថតរូបបង្ហោះនៅលើគណនីហ្វេសប៊ុក ព្រោះថាបើគិតតាមកដល់ឆ្នាំ ២០២៣ នេះ បងប្អូនស្រីទាំង ៤ មានអាយុ ៤០ ប្លាយហើយ តែរូបរាង មុខមាត់ ក៏ដូចជាសាច់ឈាមសភ្លឺថ្លា ក្រមុំៗសុំខ្មាស។
រូបភាពថ្មីមួយប៉ុស្ដិ៍របស់សិល្បការិនីរៀមច្បង កែវ ពិសី និង កែវ ស្រីនាង បានថតជាមួយគ្នា កំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ញ័របេះដូងផ្ទុះការសរសើរជាថ្មី ក្រោយបានឃើញទឹកមុខនៅតែក្មេងខ្ចីរបស់អ្នកសិល្បៈមួយគូនេះ ដោយម្នាក់មានវ័យ ៤០ ស្ដើង និង ម្នាក់ទៀតមានវ័យ ៤០ ក្រាស់ហើយ តែគ្មានស្នាមជ្រីវជ្រួញមួយផ្នត់សោះ៕