កំពុងចាយជីវិតយ៉ាងអភិជននៅកាណាដា ឆន សុវណ្ណារាជ បែរបង្ហោះសារហាមកុំឱ្យរាប់អានមនុស្សមួយប្រភេទ
មួយរយៈមកហើយដែលតារាចម្រៀងប្រុសរូបសង្ហា ឆន សុវណ្ណារាជ លាអ្នកគាំទ្រកម្ពុជា ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីច្រៀងផង និង ដើរលេងលម្ហែអារម្មណ៍សាកថ្មឱ្យជីវិតផង។
ដ្បិតថាទៅកាណាដាលើកនេះ ឆន សុវណ្ណារាជ មិនមែនទៅដើរលេងតែមួយមុខ ប៉ុន្ដែគ្រាន់តែបានទៅលើប្រទេសដ៏អភិវឌ្ឍន៍មួយនេះភ្លាម តារាចម្រៀងប្រុសដ៏ល្បីល្បាញរូបនេះ បានបង្ហោះរូបភាពស្អាតៗ ស្ដែងពីជីវិតអភិជនមិនធម្មតាទេ។
ខណៈកំពុងនៅទឹកដីស្រុកគេនៅឡើយ ស្រាប់តែ ឆន សុវណ្ណារាជ បានបង្ហោះសារប្លែកមួយនៅលើគណនីហ្វេសប៊ុក និង អ៊ីនស្តាក្រាមផ្ទាល់ខ្លួន ដែលក្នុងសារនោះបានបង្ហាញពីអត្ថន័យនៃការរាប់អានមនុស្សថា ៖ «អ្នកមិនអន់ទេ គ្រាន់តែពេលខ្លះអ្នកឱ្យតម្លៃគេច្រើនពេកតែប៉ុណ្ណោះ ឱ្យតម្លៃគេ រហូតដល់គេលែងឃើញតម្លៃរបស់អ្នក មនុស្សខ្លះគេមិនសូវសប្បាយចិត្តជាមួយនឹងជោគជ័យនឹងអ្វីដែលល្អៗរបស់យើងនោះទេ គេចាំតែសើចយំនៅពេលដែលយើងបរាជ័យតែប៉ុណ្ណោះ មនុស្សបែបនេះស្គាល់បាន តែហាមរាប់ ចូរថែរក្សារមនុស្សល្អៗដែលនៅក្បែរខ្លួនយើងឱ្យបានល្អ ព្រោះមនុស្សល្អៗកម្រណាស់សម័យនេះ»៕