ផ្អែមល្ហែមណាស់! អ៊ីវ៉ា បង្ហោះសារជូនពរគូស្នេហ៍ក្នុងថ្ងៃខួបកំណើត អានហើយគួរឱ្យអស់សំណើច
មហាជនច្បាស់ជាបានដឹងរួចមកហើយថា កាលពីអំឡុងខែតុលា តារាចម្រៀងស្រី អ៊ីវ៉ា បានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យលើកញ្ញា ជុំវិញរឿងកំពុងតែមានទំនាក់ទំនងសេហ្នាជាមួយបុរសម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Senghour Ly។
យ៉ាងណាមិញ ក្រោយពីបានធ្លាយដំរួយនេះឡើង ឃើញថាមហាជនអ្នកគាំទ្រនៅលើបណ្តាញសង្គមបានផ្ទុះចែករំលែកបង្ហាញក្តីរំភើបអបអរសាទរចំពោះកញ្ញា អ៊ីវ៉ា និង បុរសរូបសង្ហារ Senghour Ly ជាខ្លាំង។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបកំណើតរបស់លោក Senghour Ly ក្នុងនាមជាគូស្នេហ៍ក៏មិនភ្លេចនោះដែរ ក៏បានបង្ហោះសារអបអរ និង ជូនពរខួបកំណើតលោកយ៉ាងមានន័យផ្អែមល្ហែមថា ៖ «HBD ហេបភីប៊ើសសាដេរលោកប្រធានតារាទើបរះ ជូនពរឱ្យលោកប្រធានមានសំណាងល្អ រកសុីមានបាន មានសុខភាពល្អកម្លាំងមុំាមួន ដើម្បីឱ្យកូនចៅម្នាក់នេះប្រើវក់វី ជាពិសេសឆាប់បានការប្រពន្ធនឹងគេផង សូមឱ្យចាក់ខ្សែខាងស្រីត្រូវឱ្យគេព្រម ហាហា ហើយអត់មានកាដូជូនអីទេ ចង់បានអីដកលុយក្នុងកុងទិញខ្លួនឯងទៅ 03,11,2023 Senghour Ly»៕