ឃើញគេខមមិនថាធ្លាក់កូដ លឹម តិចម៉េង ទ្រាំមិនបានឆ្លើយតបទៅវិញផាំង ជាមួយសម្តីបែបកំប្លែងយ៉ាងគួរឱ្យអស់សំណើច
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនៅម្ចាស់ជ័យលាភីកម្មវិធី Cambodia Idol រដូវកាលទី ៤ លឹម តិចម៉េង ដែលរូបគេបានឆក់យកបេះដូងទស្សនិកជនជាច្រើនតាំងពីពេលប្រឡង រហូតដល់ពេលនេះនៅតែក្ដាប់បានប្រជាប្រិយភាពខ្ពស់ដដែល។
ដោយឡែក សម្រាប់ម្ចាស់ជ័យលាភីរូបនេះ បានក្លាយជាតារាចម្រៀងតាមក្ដីស្រមៃរបស់ខ្លួនហើយ ព្រមទាំងមានបទចម្រៀងជាច្រើនចេញមកជាហូរហែផងដែរ។ ម្យ៉ាងវិញទៀតមិនថា លឹម តិចម៉េង ធ្វើអ្វីឡើយ តែងតែទទួលបាននូវមតិជាច្រើនពីទស្សនិកជន ដែលមានទាំងល្អ និង មិនល្អ តែតារាចម្រៀងរូបនេះក៏ព្យាយាមកែតម្រូវមករហូត។
ស្រាប់តែនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លឹម តិចម៉េង បានបង្ហោះសារមួយទៅកាន់បុគ្គលម្នាក់ ដែលបាននិយាយឱ្យខ្លួនថា ៖«កំពុងធ្លាក់កូត»។ ភ្លាមនោះ តារាចម្រៀងរូបនេះបានបង្ហោះទៅវិញ ដោយលោកបានសរសេររៀបរាប់ថា ៖ «តស់! បងប្អូនមានមតិយោបល់យ៉ាងណាដែរ សុំម្នាក់ ១ ឃ្លាមក។ សម្រាប់ខ្ញុំសង្វេគណាស់ ខ្ញុំជាមនុស្សដឹងតែពីខំប្រឹងធ្វើការងារ ចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សជំវិញខ្លួន ហេតុអីត្រូវមានកូត មានហ្វា ដូច ឡាន ម៉ូតូ ទៅវិញ»៕