(វីដេអូ) មិនលាក់លៀម! ម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ២ Vivy មានគូស្នេហ៍ស្រីដូចគ្នា
បើងាកទៅក្រោយកាលពីអំឡុងឆ្នាំ ២០១៨ ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ២ មហាជនច្បាស់ជាបានស្គាល់មកហើយម្ចាស់ជ័យលាភីនារដូវកាលនោះ ដែលបានទៅលើក្រុម The King។
ដោយឡែកក្នុង ចំណោមសមាជិកក្រុម The King នោះដែរ មហាជនអ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើស្រីស្អាត Vivy ខ្លាំងណាស់ដែរ ដោយបច្ចុប្បន្នម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ២ រូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្លាយទៅជាតារាចម្រៀងអាជីព និង ជាអ្នករាំអាជីពទៀតផង។ ក្នុងនោះ គេក៏បានដឹងថា កញ្ញា Vivy ក៏ជា ASK Team ដែលជាក្រុមរាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ។
ងាកមកកាន់ជីវិតឯកជនវិញ កញ្ញា Vivy ក៏ហាក់មិនលាក់លៀមពីចំណងស្នេហ៍របស់ខ្លួន ដោយនាងមានសង្សារហើយជាមនុស្សស្រីដូចគ្នា។ ការបើកចំហរចំណងស្នេហ៍ជាសាធារណៈរបស់ Vivy និង មិត្តស្រី ធ្វើឱ្យអ្នកគាំទ្រផ្ទុះការសរសើរព្រាត ព្រោះជារឿយៗ Vivy និង មិត្តស្រីរមែងបង្ហោះវីដេអូផ្អែមល្ហែមលើគណនី Tik Tok៕